អភិបាលក្រុង Nagasaki សោកស្ដាយឯកអគ្គរដ្ឋទូតអាមេរិក និងអង់គ្លេស មិនចូលរួមពិធីរំលឹកខួបទម្លាក់គ្រាប់បែក

2024/08/08 10:52:12 pm        127


អភិបាលក្រុង Nagasaki នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែសីហា) នេះ បាននិយាយថា វាជារឿងគួរឲ្យសោកស្ដាយដែលឯកអគ្គរដ្ឋទូតអាមេរិក និងអង់គ្លេស បានបដិសេធមិនចូលរួមក្នុងពិធី ដែលធ្វើឡើងដើម្បីប្រារព្ធខួបនៃការទម្លាក់គ្រាប់បែកបរមាណូ នៅឆ្នាំ១៩៤៥ លើទីក្រុងរបស់ប្រទេសជប៉ុនមួយនេះ ដោយការបដិសេធនោះកើតមានឡើងដោយសារតែអ៊ីស្រាអែលមិនត្រូវបានអញ្ជើញ។

ប៉ុន្តែលោកអភិបាលក្រុងបាននិយាយការពារចំពោះការសម្រេចចិត្តមិនអញ្ជើញអ៊ីស្រាអែលឲ្យចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំ នាថ្ងៃទី៩ សីហានេះ ដោយលើកឡើងជាថ្មីម្ដងទៀតថា ការធ្វើបែបនេះមិនមែនជារឿងនយោបាយនោះទេ ប៉ុន្តែគ្រាន់តែចង់បញ្ចៀសការតវ៉ាដែលអាចកើតមាន ទាក់ទងនឹងជម្លោះនៅតំបន់ហ្កាហ្សាប៉ុណ្ណោះ។

លោក Shiro Suzuki បានប្រាប់អ្នកសារព័ត៌មានថា៖ «គឺជារឿងគួរឲ្យសោកស្ដាយណាស់ ដែលពួកគេបានទាក់ទងមកប្រាប់យើងថា ឯកអគ្គរដ្ឋទូត (សហរដ្ឋអាមេរិក និងអង់គ្លេស) របស់ពួកគេ មិនអាចចូលរួមក្នុងពិធីរំលឹកខួបនេះបានឡើយ។ យើងសូមជម្រាបថា ពាក់ព័ន្ធនឹងអ៊ីស្រាអែល យើងបានធ្វើការសម្រេចគ្រប់ជ្រុងជ្រោយ ពោលគឺមិនមែនដោយហេតុផលនយោបាយនោះទេ។ យើងចង់ឲ្យពិធីប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសសន្តិភាព និងឱឡារិក»។

សូមរំលឹកថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង Nagasaki ដោយបានសម្លាប់មនុស្សចំនួន ៧៤.០០០នាក់ ក្នុងនោះរួមមានទាំងមនុស្សជាច្រើនដែលបានរួចរស់ជីវិតពីហេតុការណ៍នោះ ប៉ុន្តែក្រោយមកបានស្លាប់ដោយសារការប៉ះពាល់ពីការសាយភាយវិទ្យុសកម្ម។

ការទម្លាក់នេះបានកើតឡើង ៣ថ្ងៃបន្ទាប់ពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើកទី១ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស ១៤.០០០នាក់។ ជប៉ុនបានប្រកាសចុះចាញ់ក្នុងសង្គ្រាមលោកលើកទី២ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm