ម្ចាស់ជ័យលាភីពានរង្វាន់ណូបែល លោក Muhammad Yunus បានទៅដល់ប្រទេសបង់ក្លាដែសហើយ នៅមុនពេលស្បថចូលកាន់តំណែងជាមេដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេះ។
បុរសវ័យ ៨៤ឆ្នាំ បានធ្វើដំណើរទៅដល់ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រី Sheikh Hasina ជាស្ត្រីដែលបានគ្រប់គ្រងប្រទេសបង់ក្លាដែសដោយកណ្តាប់ដៃដែកអស់រយៈពេល ១៥ឆ្នាំ បានភៀសខ្លួនឆ្លងព្រំដែនទៅកាន់ប្រទេសឥណ្ឌា៕