ទូរទស្សន៍ប៉ុស្តិ៍លេខ 12 របស់អ៊ីស្រាអែល បានរាយការណ៍ថា អាជ្ញាធរអ៊ីស្រាអែល បានជូនដំណឹងទៅកាន់ប្រទេសអ៊ីរ៉ង់ និងចលនាស៊ីអ៊ីតលីបងហសបូឡាថា ការស្លាប់របស់ជនស៊ីវិលដែលជាលទ្ធផលនៃការវាយប្រហាររបស់ពួកគេ នឹងក្លាយជាខ្សែបន្ទាត់ក្រហម។
យោងតាមការជូនដំណឹង ក្នុងករណីនេះ អ៊ីស្រាអែលនឹងឆ្លើយតបជាមួយនឹង«ការឆ្លើយតបមិនសមាមាត្រ» ។ លើសពីនេះ អាជ្ញាធរអ៊ីស្រាអែល កំពុងរៀបចំសម្រាប់ការវាយប្រហារដែលអាចកើតមានលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឬកន្លែងផ្សេងៗ នៅបរទេស។ ក្នុងពេលជាមួយគ្នានេះ រហូតមកដល់ពេលនេះ សេវាស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល មិនទាន់ទទួលបានព័ត៌មានណាមួយអំពីការរៀបចំការវាយប្រហារបែបនេះ នៅក្នុងប្រទេសដទៃនោះទេ។
យោងតាមប៉ុស្តិ៍ទូរទស្សន៍នោះ រដ្ឋាភិបាលអ៊ីស្រាអែល រំពឹងថា ក្រុមហេសបូឡា នឹងធ្វើការវាយប្រហារ មុនពេល អ៊ីរ៉ង់ធ្វើ។
ភាពតានតឹងនៅមជ្ឈិមបូព៌ា បានកើនឡើង បន្ទាប់ពីការធ្វើឃាត លោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) ប្រធានការិយាល័យនយោបាយនៃចលនាហាម៉ាសប៉ាឡេស្ទីន នៅទីក្រុងតេអេរ៉ង់ និងការសម្លាប់ប្រមុខយោធាហេសបូឡា លោក Fouad Shokr នៅទីក្រុងបេរូត។ ប្រទេសអ៊ីរ៉ង់ ក្រុមហាម៉ាស និងក្រុមហេសបូឡា បានបន្ទោស អ៊ីស្រាអែលចំពោះឧប្បត្តិហេតុនេះ ហើយបាននិយាយថា ពួកគេ បាន ប្តេជ្ញាធ្វើការឆ្លើយតប។