ប្រធានខុទ្ទកាល័យជប៉ុន លោក Yoshimasa Hayashi បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងតូក្យូថា មិនទាន់មានរបាយការណ៍ណាមួយនៅឡើយទេ អំពីភាពមិនប្រក្រតីនៃរោងចក្រថាមពលនុយក្លេអ៊ែរ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧,១ រ៉ិកទ័រ ដែលបានវាយប្រហារប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខេសីហា) នេះ។
គួរបញ្ជាក់ថា រញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៤ និង៤៣នាទីរសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៧:៤៣នាទី ម៉ោងសកល) នៅឯឆ្នេរសមុទ្រនៃខេត្ត Miyazaki ភាគខាងលិចកោះ Kyushu ។
អាជ្ញាធរបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីនោះ ដោយព្យាករពីការមានរលកយក្សស៊ូណាមិកម្ពស់រហូតដល់ ១ម៉ែត្រ។ ហើយទូរទស្សន៍ NHK របស់ប្រទេសជប៉ុន បានផ្សព្វផ្សាយថា រលកកម្ពស់រហូតដល់ ៥០សង់ទីម៉ែត្រ ត្រូវបានគេសង្កេតឃើញនៅខេត្ត Miyazaki៕