ក្រសួងបង្រួបបង្រួមនៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តកញ្ចប់នៃវិធានការគាំទ្រ ក្នុងគោលបំណងជួយអ្នករត់ចោលស្រុកកូរ៉េខាងជើងឲ្យសម្របខ្លួនទៅនឹងជីវិតនៅក្នុងប្រទេសកូរ៉េខាងត្បូង កាន់តែប្រសើរឡើង។
យោងតាមក្រសួងបានឲ្យដឹងថា វិធានការដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំអន្តរទីភ្នាក់ងារ រួមមានការ ផ្តល់ជំនួយថែទាំកុមារជាអាទិភាពដល់ម្តាយដែលកំពុងធ្វើការ និងពង្រីកការគាំទ្រផ្នែកអប់រំដល់កូនៗរបស់អ្នករត់ចោលស្រុកដែលកើតនៅក្រៅប្រទេស។
ក្រសួង ក៏គ្រោងនឹងបង្កើនមូលនិធិតាំងលំនៅថ្មីយ៉ាងច្រើនសម្រាប់អ្នករត់ចោលស្រុក និងជំរុញពង្រីកការងាររបស់អ្នករត់ចោលស្រុក ក្នុងវិស័យសាធារណៈ និងផ្តល់ការលើកទឹកចិត្ត ដល់ក្រុមហ៊ុនដែលជួលពួកគេ។
កូរ៉េខាងត្បូង ដែលបានទទួលអ្នករត់ចោលស្រុកកូរ៉េខាងជើងជាង ៣៤.០០០នាក់ មានគោលនយោបាយយូរអង្វែងក្នុងការទទួលយកជនភៀសខ្លួនកូរ៉េខាងជើងណាដែលមានបំណងចង់រស់នៅក្នុងប្រទេសនេះ។