ក្រសួងការងារ ផ្សព្វផ្សាយឱកាសការងាររាប់ម៉ឺនកន្លែងដល់និស្សិត​នៅសាកលវិទ្យាល័យ​ធំៗចំនួន៤ នៅរាជធានីភ្នំពេញ

2024/08/09 12:34:37 am        298

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​តាមរយៈ​មជ្ឈមណ្ឌលការងារចល័ត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយ​ឱកាស​ការងារ​រ៉ាប់​ម៉ឺន​កន្លែងដល់និស្សិតនៅសាកលវិទ្យាល័យធំៗចំនួន៤ នៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យធំៗទាំងនោះរួមមានសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) , សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ (RUFA) , សាកលវិទ្យាល័យអន្តរជាតិ ( IU) និង​សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា(PUC)។

លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា មជ្ឈ​ម​ណ្ឌល​ចល័ត​របស់​យើង​បាន​ចុះ​ទៅដល់គ្រប់ទីកន្លែង មិនត្រឹមតែនៅតាមសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញនោះទេ ទីតាំង​សាធារណៈផ្សេងៗទៀតក៏យើងទៅដល់ដែរ។ លោក ជិន ខិ បញ្ជាក់បន្ថែមថា តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពីឱកាសការងារទៅដល់ទីកន្លែងនេះ យើងមើលឃើញ​ថា​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​សំណាក់យុវជន សិស្ស និស្សិត ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ ឬអ្នកមាន​បំណង​ចង់​ផ្លាស់​ប្តូរការងារ។ លើសពីនេះទៀត យើងក៏ទទួល​បាន​ការ​សាក​សួរ​ព័ត៌មាន​អំពី​ឱកាស​ការងារ​ក្នុង​វិស័យ​ផ្សេង​​ៗជាច្រើនផងដែរ។

លោកបានឱ្យដឹងទៀតថា ក្រៅពីការងារចុះផ្សព្វផ្សាយពីឱកាសការងារដល់ទីតាំងផ្ទាល់នេះ ទីភ្នាក់​ងារ​ជាតិ​មុខរបរ និងការងារ ក៏នឹងបន្តរៀបចំវេទិកាការងារ ពិព័រណ៍ការងារ និង​កិច្ច​សម្ភាស​ការងារ​ជា​ប្រចាំ ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងអ្នកស្វែងរកការងារធ្វើ និង​និយោជក​ដែល​កំពុងត្រូវការជ្រើសរើសបុគ្គលិកអាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញ នៅ​ក្នុង​ទីផ្សារ​ការងារ ដែលកំពុងមានតម្រូវការនាពេលបច្ចុប្បន្នផងដែរ។

ការចុះផ្សព្វផ្សាយនេះធ្វើឡើងតាមរយៈមជ្ឈមណ្ឌលចល័តនេះ ដែលនេះ​គឺ​ជា​យន្តការ​បន្ត​សកម្មភាព​ផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យនានា ដើម្បីផ្តល់​ព័ត៌មាន​អំពី​ទីផ្សា​រ​ការងារ និងនាំយកឱកាសការងារឱ្យខិតជិតដល់យុវជន សិស្ស និស្សិត សាធារណជនទូទៅ ក្នុង​គោល​បំណងបង្កើនលទ្ធភាពនៃការទទួលបានព័ត៌មានការងារ និងឱកាសការ​ងារ​កាន់​តែ​ឆាប់​រហ័ស​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm