រដ្ឋមន្រ្តីកសិកម្មណែនាំក្រុមការងារអច្ឆរិយភាពទន្លេមេគង្គ ជួយបង្កកំណើតប្រភេទសត្វកម្រដើម្បីបង្កើនសត្វក្នុងធម្មជាតិ

2024/08/09 12:34:47 am        130

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីកន្លងទៅនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) ដើម្បីពិភាក្សាមួយចំនួនពាក់ព័ន្ធការបង្ករបង្កើនសត្វក្នុងធម្មជាតិ។

​ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ សីហា ឆ្នាំ២០២៤នេះ បានលើកឡើងក្នុងផេកផ្លូវការថា នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ដល់ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ក្នុងការពិនិត្យលទ្ធភាពសហការធ្វើការជាមួយគ្នា ដើម្បីឱ្យមានភាពប្រសើរឡើងនូវធនធានធម្មជាតិនៃទន្លេមេគង្គ ដែលមានសារៈប្រយោជន៍សម្រាប់មនុស្សជាតិ។ ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឱ្យក្រុមការងារត្រូវគិតគូរពីយុទ្ធសាស្រ្តគ្រប់គ្រងធនធានធម្មជាតិឱ្យមានតុល្យភាព ដោយកំណត់អំពីបរិមាណតម្រូវការចំណីអាហាររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។ 

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ក្រុមការងារ ត្រូវមានគោលដៅពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ប្រភេទ ត្រីបបែលយក្ស សត្វផ្សោត ត្រីគល់រាំង និងសត្វកម្រផ្សេងៗទៀត ដើម្បីបង្កើនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។

ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ចូលរួមសហការជាមួយរដ្ឋបាលជលផល សាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក្រសួងនឹងជួយគាំទ្រទាំងលក្ខណៈផ្លូវច្បាប់ និងបច្ចេកទេស៕

អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm