ស្របពេលមានក្តីបារម្ភពីជម្លោះទ្រង់ទ្រាយពេញលេញជាមួយអ៊ីស្រាអែល ប្រព័ន្ធថែទំាសុខភាពរបស់លីបង់ ត្រូវបានបំពាក់ការផ្គត់ផ្គង់សង្រ្គោះបន្ទាន់ដោយខ្លួនឯងនៅទីក្រុង Beirut និងតំបន់ភាគខាងត្បូងប្រទេស ។
កាលពីថ្ងៃចន្ទកន្លងទៅ អង្គការសុខភាពពិភពលោក(WHO) បានចែកចាយការផ្គត់ផ្គង់វេជ្ជសាស្រ្តទម្ងន់ ៣២តោន ដល់ក្រសួងសុខាភិបាលលីបង់ រួមទាំងឈុតសង្រ្គោះបន្ទាន់ចំនួន ១ពាន់សម្រាប់ ដើម្បីព្យាបាលអ្នករងរបួស អំឡុងពេលមានសង្រ្គាម ។
លោក Jihad Saadeh គឺជាប្រធានមន្ទីរពេទ្យរដ្ឋ Rafik Hariri ស្ថិតនៅទីក្រុង Beirut និយាយថា ពួកយើងពុំបានដឹងថា ស្ថានភាពទៅជាយ៉ាងណានោះទេ ។
លោកបន្តថា បើសិនជាអ្វីកើតឡើងធំដូចជាសង្រ្គាមនៅហ្កាហ្សា អ្វីដែលពួកយើងបានត្រៀមខ្លួននៅពេលនេះ គឺមិនគ្រប់គ្រាន់ឡើយ ។
គួរឲ្យដឹងថា មន្ទីរពេទ្យនៅតំបន់ភាគខាងត្បូងលីបង់ ដែលស្ថិតនៅលើខ្សែត្រៀមមុខតាមតំបន់ព្រំដែនជម្លោះរវាងក្រុមហេសប៊ូឡា និងយោធាអ៊ីស្រាអែល បានដុនដាបរួចទៅហើយដោយសារការធ្លាក់ចុះសេដ្ឋកិច្ចរយៈពេល ១ឆ្នាំ និងពិបាកព្យាបាលអ្នកជំងឺរងរបួស ក្នុងរយៈពេល ១០ខែកន្លងមកនេះ ៕