[UPDATE] ចក្រភពអង់គ្លេស នៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ខណៈកុបកម្មដ៏តានតឹងត្រូវបានរារាំង

2024/08/09 03:36:56 pm        246

នគរបាលចក្រភពអង់គ្លេស នៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា) បន្ទាប់ពីវត្តមានសន្តិសុខដ៏ច្រើន ការចាប់ខ្លួនយ៉ាងឆាប់រហ័ស និងការបង្ហាញការរួបរួមដោយប្រជាជននៅទូទាំងចក្រភពអង់គ្លេសកាលពីថ្ងៃពុធ បានរារាំងការកើតឡើងម្តងទៀតនៃកុបកម្មដ៏រីករាលដាល ពាក់ព័ន្ធនឹងការវាយប្រហាររើសអើងប្រកាន់ពូជសាសន៍ដែលផ្តោតលើជនជាតិមូស្លីម និងជនអន្តោប្រវេសន៍។

បន្ទាប់ពីនគរបាលបានដាក់ពង្រាយកម្លាំង ហើយក្រុមបាតុករប្រឆាំងការរើសអើងជាតិសាសន៍រាប់ពាន់នាក់បានចេញតវ៉ាតាមផ្លូវកាលពីល្ងាចថ្ងៃពុធមក ការគំរាមកំហែងនៃការប្រមូលផ្តុំដ៏រីករាលដាលដោយក្រុមប្រឆាំងជនអន្តោប្រវេសន៍ស្តាំនិយមជ្រុលមិនបានសម្រេចនោះទេ។

ប៉ុន្តែរដ្ឋាភិបាលបាននិយាយថា ខ្លួននៅតែមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានកុបកម្មជាច្រើនថ្ងៃដែលបង្កឡើងដោយការបង្ហោះមិនពិតតាមអ៊ីនធឺណិត កំណត់អត្តសញ្ញាណខុសលើជនសង្ស័យដែលជាឃាតករសម្លាប់ក្មេងស្រីបីនាក់ក្នុងការវាយប្រហារដោយកាំបិតកាលពីថ្ងៃទី២៩ ខែកក្កដា។ មនុស្សជាង ៤៨០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស រហូតមកដល់ពេលនេះ ជិត ១៥០ត្រូវបានចោទប្រកាន់។ មនុស្សរាប់សិបនាក់ត្រូវបានកាត់ទោសរួចហើយជាមួយនឹងសំណុំរឿងដែលត្រូវបានតាមដានយ៉ាងរហ័សតាមរយៈប្រព័ន្ធយុត្តិធម៌។

ប្រមុខមន្ត្រីនគរបាលជាន់ខ្ពស់របស់អង់គ្លេស ស្នងការក្រុងឡុងដ៍្រ លោក ម៉ាក រ៉ូលី (Mark Rowley) បាននិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនជាច្រើននាក់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។ សម្រាប់លោកនាយករដ្ឋមន្ត្រី គា ស្តាមើ (Keir Starmer) ដែលជាអតីតប្រធានរដ្ឋអាជ្ញាវិញ នេះគឺជាការសាកល្បងដ៏សំខាន់លើកដំបូងនៃតំណែងនាយករដ្ឋមន្ត្រីរបស់លោក ចាប់តាំងពីការឈ្នះការបោះឆ្នោតកាលពីថ្ងៃទី០៤ ខែកក្កដា ដែលរដ្ឋាភិបាលអភិរក្សនិយមពីមុនបានគូសបញ្ជាក់ថាអន្តោប្រវេសន៍ជាបញ្ហាចម្បង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        201
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        188
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm