រាជរដ្ឋាភិបាល ណែនាំឲ្យស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ការអភិវឌ្ឍ និង​អភិរក្សជនជាតិ​ដើមភាគតិច

2024/08/09 09:50:23 am        91

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា បានណែនា ដល់ក្រសួងអភិវឌ្ឍន៍ជនបទ និង​ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តន៍ការងារលើកកម្ពស់អភិវឌ្ឍ និងអភិរក្ស​ដល់​បង​ប្អូន​ជនជាតិដើមភាគតិចឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈរាជរដ្ឋាភិបាល បាន​ចាត់​ទុក​ជន​ជាតិដើមភាគតិច មានសិទ្ធិស្មើគ្នាទាំងអស់​របស់​ប្រជាជន​កម្ពុជា​ដោយ​មិន​គិ​ត​ពី​ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និងសាសនានោះ។

ក្នុងឱកាសអបអរសាទរទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣០ និង​លើក​ទី២០ នៅកម្ពុជានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ«ការការពារសិទ្ធិរស់នៅ និង​ប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គចិត្ត»សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីបានលើកឡើងថា «រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​បងប្អូនជនជាតិដើមភាគតិច ក្នុងការការពារ អភិរក្ស និងថែរក្សាតម្លៃសីលធម៌ វប្បធម៌ ប្រពៃណី​ដ៏ល្អផូរផង់ និងរស់រវើក ជាពិសេសបានផ្ដល់ឱកាស និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បី​ចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ។ យើងកត់សម្គាល់ឃើញថា ក្នុងរយៈ​ពេល​ចុង​ក្រោយ​នេះ ការងារអភិវឌ្ឍន៍និង អភិរក្សជនជាតិដើមភាគតិចមានការរីកចម្រើន និងសម្រេច​បាន​នូវ​សមិទ្ធ​ផល​ជាច្រើនគួរជាទីមោទនៈ។ ទាំងអស់នេះ កើតឡើងពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និង​ការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល និងមានការចូលរួមសហការ និង​គាំទ្រ​យ៉ាង​ជិត​ស្និទ្ធពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងការចូល​រួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័​ន្ធ​ទាំងអស់ ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយល់ដឹង​នូវ​សារៈសំខាន់​នៃកា​រ​ងារ​អភិវឌ្ឍន៍ និង​អភិរក្សជនជាតិដើមភាគតិច»។

យ៉ាងណាក៏ដោយ តាមរយៈសារលិខិតអបអរសាទរទិវាអន្ដរជាតិជនជាតិដើមភាគតិចនេះដែរ សម្តេច​ធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្តន៍​ការងារ​លើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ស្របតាមផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ក្រសួង និងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និង​ត្រូវ​រៀប​ចំ​ឯក​សារគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញឱ្យការងារអភិវឌ្ឍន៍ និងអភិរក្ស​ជន​ជាតិ​ដើម​ភាគ​តិច​កាន់​តែ​មានប្រសិទ្ធភាព។ ហើយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងការសម្របសម្រួល និង​សហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និង​កៀរគរ​ធនធាន​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍនានាអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើន​វឌ្ឍនភាព​បន្ថែមលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសការចុះបញ្ជី និង​ការ​ទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយក​ចិត្ត​ទុក​ដាក់​​លើ​ការងារ​អភិវឌ្ឍន៍ និងអភិរក្សជនជាតិដើម ភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ទៅជាភូមិគំរូ ផ្អែកលើសក្ដានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃ និងទេសចរណ៍ ដើម្បី​លើក​កម្ពស់​ជីវភាពរស់នៅរបស់បងប្អូនជន ជាតិដើមភាគតិច ស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល។ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីភាពចាំបាច់ និង​សារៈ​សំខាន់​ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយ ទៅដល់គ្រប់​សហគមន៍​ជន​ជាតិ​ដើមភាគ តិច និងសាធារណជន។ មួយវិញទៀតគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅ​កសាង​សង្គម​ជាតិ​មួយ​ដែល​មាន​សមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើង​ក្នុង​នាម​ជន​ជាតិ​ខ្មែរ​តែ​មួយ​ផង​ដែរ​។

សូមបញ្ជាក់ថា នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានជនជាតិដើមភាគតិច ដូចជាកួយ ទំពួន គ្រឹង ចារាយ ព្នង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ថ្នូន លុន ស្ទូច រដែ ខិ រអង ល្ហុង ល្អីន សំរ និងជនជាតិដើមភាគតិចមួយចំនួនផ្សេងទៀត។ បងប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​អស់​ មានប្រមាណជា ១,៤% នៃចំនួនប្រជាជនសរុប និងរស់នៅក្នុងខេត្តមួយចំនួនដូចជា រតនៈគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់​ស្ពឺ ​កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងនៅតាម​តំបន់​មួយ​ចំនួន​ទៀត​៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងទីម័រឡេស្តេដោយជោគជ័យ និង​មោទនភាព​ជាទីបំផុត​
2025/05/09 03:39:56 pm        1
ប្រធានាធិបតីទីម័រឡេស្តេ បំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ជាឥស្សរិយយសកម្រិតខ្ពស់បំផុតជូនសម្ដេចតេជោ
2025/05/09 11:10:13 am        1
តំណាងបក្សនយោបាយនានានៅទីម័រឡេស្ដេ អរគុណសម្ដេចតេជោជួយជ្រោមជ្រែងទីម័រក្លាយជា​អ្នកសង្កេតការណ៍អាស៊ាន
2025/05/08 05:32:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជាវាយតម្លៃខ្ពស់ពីការលះបង់របស់មន្រ្ដីបក្សនៅស្រុកលើកដែក

2025/05/11 11:47:32 am
​នាយឧត្តមសេនីយ៍ ស ថេត ជំរុញដល់កងអង្គរក្សប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ សន្តិភាព ស្ថិរភាពសង្គម
2025/05/11 11:44:04 am
​ទោះទទួលលទ្ធផលដ៏សោកសៅ តែគ្រូបង្វឹកព្រះខ័នរាជ នៅតែមានមោទនភាពលើកូនក្រុម
2025/05/11 11:25:12 am
​[UPDATE] ឥណ្ឌា និងប៉ាគីស្ថាន ចោទដាក់គ្នាពីបទបំពានបទឈប់បាញ់ខណៈអ្នកស្លាប់ឡើងដល់ជាង៥០នាក់
2025/05/11 10:49:23 am
​លោក Trump សរសើរការកំណត់ឡើងវិញទាំងស្រុងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន ខណៈកិច្ចពិភាក្សាបន្ត
2025/05/11 10:45:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/10 02:04:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/11 02:03:10 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am