ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់ជាច្រើនសប្តាហ៍នៅប៉ាគីស្ថាន កើនឡើងដល់ជិត ១៦០នាក់

2024/08/09 05:13:20 pm        118

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា) ថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងមូសុងដ៏ខ្លាំងក្លាជិតប្រាំមួយសប្តាហ៍ និងទឹកជំនន់ដ៏គំហុកនៅទូទាំងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ១៥៦នាក់ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ក្នុងផ្នែកជាច្រើននៃប្រទេស ដោយបានជន់លិចភូមិមួយចំនួន និងបណ្តាលឱ្យមានបំណាក់ដី។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា លំនៅឋានជាង ១.៨០០ខ្នងត្រូវបានខូចខាតចាប់តាំងពីថ្ងៃទី០១ ខែកក្កដាមក នៅពេលដែលភ្លៀងមូសុងបានចាប់ផ្តើមធ្លាក់។ ប៉ាគីស្ថាន ស្ថិតក្នុងពាក់កណ្តាលរដូវខ្យល់មូសុងប្រចាំឆ្នាំ ដែលចាប់ផ្តើមពីខែកក្កដា ដល់ខែកញ្ញា។ ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកព្យាករណ៍អាកាសធាតុបានបន្ទោសបម្រែបម្រួលអាកាសធាតុថាជាមូលហេតុនៃភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

កាលឆ្នាំ២០២២ នៅពេលដែលមានភ្លៀងធ្លាក់ដែលបង្កឡើងដោយបញ្ហាអាកាសធាតុ បានធ្វើឱ្យទន្លេជោរជន់ និងជន់លិចប្រហែលមួយភាគបីនៃប្រទេស ដោយបានសម្លាប់មនុស្សចំនួន ១.៧៣៩នាក់ និងបង្កការខូចខាតចំនួន ៣០ពាន់លានដុល្លារ។ រដូវមូសុងនេះ តំបន់ដែលគ្រប់គ្រងដោយប៉ាគីស្ថាន គឺតំបន់ជម្លោះភ្នំហិម៉ាឡៃ កាស្មៀរ (Kashmir) ក៏ត្រូវបានវាយលុកដោយភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានបំណាក់ដី។

យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តបានឱ្យដឹងថា មនុស្សភាគច្រើនក្នុងចំណោមអ្នកស្លាប់ចំនួន ១៥៦នាក់នោះ ស្ថិតនៅក្នុងខេត្ត ភុនចាប (Punjab) ភាគខាងកើត និងភាគពាយព្យនៃខេត្ត ខាយប៊័រ ផាកធុនខ្វា (Khyber Pakhtunkhwa)។ មន្ត្រីបាននិយាយថា មនុស្សជិត ៣០០នាក់បានរងរបួសផងដែរនៅក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងភ្លៀង ហើយអាជ្ញាធរកំពុងផ្តល់អាហារដោយឥតគិតថ្លៃ និងការថែទាំសុខភាពដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ដ៏ខ្លាំងក្លានេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm