ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានបិទខ្ទប់រដ្ឋធានីម៉ានីលជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 មួយថ្ងៃបន្ទាប់ពីបានប្រកាសដកបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ សម្រាប់មនុស្សជាង ១៣លាននាក់។

រដ្ឋាភិបាលបានគ្រោងថានឹងចាប់ផ្តើមការសាកល្បង "វិធានការបិទខ្ទប់ដោយផ្នែកតូចៗ" នៅក្នុងតំបន់រដ្ឋធានីចាប់ពីថ្ងៃពុធនេះ បើទោះបីជាមានករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta ខ្ពស់បំផុតក៏ដោយ។ ផែនការគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានអមដោយព័ត៌មានលម្អិត អំពីរបៀបដែលនឹងត្រូវបានអនុវត្តនឹងធ្វើឱ្យលំនៅឋាន អគារ ផ្លូវ ឬសង្កាត់ត្រូវបានបិទខ្ទប់ជំនួសឱ្យរដ្ឋធានីទាំងមូល។ នោះនឹងបន្ធូរបន្ថយការរឹតបន្តឹងនៅក្នុងតំបន់ផ្សេងទៀត ដែលមានចំនួនប្រហែលមួយភាគបីនៃសេដ្ឋកិច្ចរបស់ប្រទេស និងបានអនុញ្ញាតឱ្យអាជីវកម្មដែលរងផលប៉ះពាល់ជាច្រើនអាចបើកឡើងវិញ និងជំរុញវិស័យទេសចរណ៍ក្នុងស្រុក។
ប្រធានាធិបតី Rodrigo Duterte បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសនេះមិនអាចមានលទ្ធភាពបិទខ្ទប់ថែមទៀតទេ បន្ទាប់ពីវិធានការមុនៗបានបំផ្លាញសេដ្ឋកិច្ច និងធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារ។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ប្រទេសហ្វីលីពីនមានករណីឆ្លងវីរុស COVID-19 សរុបចំនួន ២,១២១,៣០៨នាក់បន្ទាប់ពីមានករណីឆ្លងថ្មី ១៨,០១២នាក់បន្ថែមទៀត និងអ្នកស្លាប់សរុបបានកើនឡើងដល់ ៣៤,៤៩៨នាក់បន្ទាប់ពីមានអ្នកស្លាប់ថ្មី ១៦១នាក់ ៕
អត្ថបទ៖ សុខមាន