អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន៤០នាក់ ក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា

2024/08/09 05:31:32 pm        279

ក្រុមគ្រូពេទ្យសង្គ្រោះបឋមប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤០នាក់ នៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស ខណៈអ៊ីស្រាអែល បានត្រៀមទប់ទល់សម្រាប់សង្រ្គាមកាន់តែរាលដាលធំឡើនៅក្នុងតំបន់។

ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើទីតាំងបណ្តុំលំនៅឋានច្រើនកន្លែងនៅជំរំ Al-Bureij ភាគកណ្តាលតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ ហើយជំរំ Al-Nuseirat នៅក្បែរនោះ មនុស្ស៤នាក់ក៏ត្រូវបានសម្លាប់។ ជំរំ Nuseirat និងជំរំ Bureij ស្ថិតក្នុងចំណោមជំរំប្រវត្តិសាស្ត្រចំនួន៨កន្លែង នៅក្នុងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅច្រើន ហើយត្រូវបានអ៊ីស្រាអែលមើលឃើញថាជាទីតាំងលាក់ខ្លួនដ៏រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ។

អង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិលរបស់ដែនដីនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ពលរដ្ឋប៉ាឡេស្ទីន១៥នាក់ត្រូវបានសម្លាប់ និង៣០នាក់រងរបួសនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើសាលារៀនចំនួនពីរកន្លែងនៅភាគខាងកើតទីក្រុងហ្កាហ្សា។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើមជ្ឈមណ្ឌលគ្រប់គ្រង និងទីបញ្ជាការ របស់ក្រុមហាម៉ាស ដែលបានដាក់បង្កប់នៅក្នុងសាលារៀនក្នុងទីក្រុងហ្កាហ្សា ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងធ្វើប្រតិបត្តិការ។

ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បាននិយាយថា ពួកគេកំពុងបាញ់រ៉ូកែតប្រឆាំងរថក្រោះ និងគ្រាប់កាំភ្លើងត្បាល់ ទៅលើកងកម្លាំងអ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា បណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់ក្នុងចំណោមកងកម្លាំងអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm