គណៈកម្មការទី៦ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅខេត្តតាកែវ

2024/08/09 05:37:26 pm        230

បន្ទាប់ពីចុះបំពេញបេសកកម្មនៅខេត្តកំពតរួចមក គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នៅ​ថ្ងៃ​ទី៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញទៅកាន់ខេត្តតាកែវ ជាបន្តទៀត។ នៅក្នុង​ខេត្ត​តាកែវ គណៈប្រតិភូគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាល​នៃគណ:អភិបាលខេត្តតាកែវ ព្រមទាំងស្នងការនគរបាល កងរាជអាវុធហត្ថ មន្ទីរអង្គ​ភាព​ជំនាញ​ជុំវិញ​ខេត្ត ដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យ​ទទួល​បន្ទុក​របស់​គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិត​បទ​ដ្ឋាន​គតិយុត្តនានា និងបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ ដើម្បីរួម​សហការ​គ្នា​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ នៅក្នុងការជំរុញការអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា កន្លង​មក​ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ និងអាណត្តិទី៧នេះ ក្រោមការដឹក​នាំ​របស់​ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដោយមាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រួមជាមួយនឹងការខិតខំបំពេញការងាររបស់រដ្ឋបាលខេត្ត បានធ្វើឱ្យ​ខេត្ត​តាកែវ មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ដោយឡែក លើការងារអនុវត្តច្បាប់ រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំសម្របសម្រួល និងជំរុញ​ដល់​គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ​ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក៏ដូច​ជា​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងគោលការណ៍​នានា​របស់​រដ្ឋបាល​ខេត្ត​ ប្រកបដោយទំនួលខុសត្រូវខ្ពស់។

រដ្ឋបាលខេត្តក៏បានធ្វើការផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋ គ្រប់ភាគីពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បានយល់ដឹង និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា។ ក្នុងករណី​មាន​បទ​ល្មើស​ណាមួយ​កើត​ឡើង រដ្ឋបាលខេត្ត តែងបានចាត់វិធានការក្នុងការទប់ស្កាត់ បានទាន់ពេលវេលា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់ ក្នុងការបំពេញការងារ ការបង្ក្រាប ទប់ស្កាត់ បញ្ហា​ការ​ជួញដូរការប្រើប្រាស់គ្រឿងញៀន ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ការ​ទន្រ្ទានធនធានធម្មជាតិ ការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងភាពអសកម្មផ្សេងៗជាដើម។ និយាយជារួម រាល់ការដោះស្រាយទំនាស់ ទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ រដ្ឋបាល​ខេត្តមានកិច្ចសហការល្អ ជាមួយអយ្យការអមសាលាដំបូងខេត្ត អង្គភាពអនុវត្តច្បាប់ និង​ភាគី​ពាក់ព័ន្ធ ធ្វើការដោះស្រាយបានទាន់ពេលវេលា និងអាចទទួលយកបាន។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនរដ្ឋបាលខេត្តតាកែវ និងមន្ទីរ​ពាក់ព័ន្ធ​ដែល​បានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រក​ប​ដោយ​ការ​ទទួលខុសត្រូវ តាមរយៈការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ជាមួយ​នឹង​ការ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់ជូនដល់ប្រជាពលរដ្ឋបានយល់ដឹង ដើម្បីឱ្យពួកគាត់​ចូល​រួម​ក្នុង​ការអ​នុវត្ត​ច្បាប់​ទាំង​អស់​គ្នាដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសនីតិរដ្ឋពិតប្រាកដ។

ចំណែក​សំណូមពររបស់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានលើកឡើង ឯកឧត្តម ប្រធាន​គណៈកម្មការ បានមានប្រសាសន៍ថា គណៈកម្មការនឹងធ្វើរបាយការណ៍ តាម​រយៈ​សម្តេច​មហា​រដ្ឋ​សភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនទៅរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ដើម្បី​ជួយ​អន្តរាគមន៍រកមធ្យោបាយដោះស្រាយជូន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm