George Russell នឹង​ក្លាយជា​កីឡាករ​របស់​ក្រុម Mercedes ចាប់​ដៃគូ​ជាមួយ Lewis Hamilton នៅ​ឆ្នាំ​២០២២

2021/09/08 07:03:32 pm        131

​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត F1 អង់គ្លេស George Russell នឹង​ជា​ដៃគូ​ជាមួយ​មិត្ត​រួម​ជាតិ​អង់គ្លេស Lewis Hamilton ចាប់ពី​ឆ្នាំ២០២២ តទៅ នេះ​បើតាម​ការប្រកាស​របស់​ក្រុម Mercedes នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។

​​កីឡាករ​វ័យ ២៣ឆ្នាំ George Russell នឹង​ជំនួស​តំណែង​របស់​កីឡាករ​ហ្វាំ​ង​ឡង់ Valtteri Bottas ដែល​នឹង​ផ្លា​សស់​ទៅកាន់​ក្រុម​ប្រណាំង Alfa Romeo នៅ​ឆ្នាំក្រោយ​។ ​​ការចាកចេញ​របស់ George Russell នេះ​មានន័យថា​ គេ​នឹង​បញ្ចប់​ការរួមរស់​ជាមួយ​ក្រុម​ប្រណាំង Williams ដែល​បាន​ចំណាយពេល​ជាមួយគ្នា​អស់​រយៈពេល ៣ឆ្នាំ​។ ​​Russell តែងតែ​ត្រូវបាន​ឃ្លាំមើល​ដោយ​ក្រុម Mercedes តាំងពី​គេ​ចូលរួម​ដំបូង​ជាមួយ Williams ម្ល៉េះ ហើយ Russell ក៏​ធ្លាប់ជា​កីឡាករ​ជំនួស Lewis Hamilton កាលពី​ឆ្នាំមុន​ផងដែរ​នៅ​ប្រទេស​បា​រ៉ែ​ន និង​ស្ទើរតែ​ឈ្នះ​ការប្រកួត​នៅ​ទីនោះ​ទៅហើយ​។

​​រដូវ​កាល ២០២១ នេះ George Russell កំពុង​ឈរ​លេខ ១៥ ក្នុង​តារាង​ជើងឯក​ពិភពលោក​ដោយមាន ១៣ពិន្ទុ ដោយ​ធ្លាប់បាន​លេខ២ ម្តង​ពេល​ប្រកួត​នៅ​ទឹកដី​ប៊ែ​ល​ហ្ស៊ិ​ក​។ ​​ដោយឡែក​សម្រាប់​ក្រុម​ប្រណាំង​ផ្សេងទៀត ​ក៏បាន​ប្រកាស​ពី​ការត្រៀម​កីឡាករ​សម្រាប់​រដូវ​កាល​ក្រោយ​ដែរ ដូចជា Valtteri Bottas ដែល​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ​ចូល​ជំនួស Kimi Raikkonen ដែល​ចូលនិវត្តន៍​នៅ Alfa Romeo ខណៈ​ក្រុម Alpha Tauri នៅតែ​បន្ត​ប្រើ​កីឡាករ​ពីរ​នាក់​របស់​ខ្លួន​ដដែល​គឺ​កីឡាករ​បារាំង Pierre Gasly និង​កីឡាករ​ជប៉ុន Yuki Tsunoda៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 07:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm