លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolás Maduro បានស្តីបន្ទោស ក្រុមជ្វីសនិយមអន្តរជាតិចំពោះការតវ៉ាដែលកំពុងដុតបញ្ឆេះភាពចលាចលប្រទេសរបស់លោក ចាប់តាំងពីរូបលោកត្រូវបានចោទប្រកាន់ពីបទលួចបន្លំក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យទី២៨ខែកក្កដា២០២៤កន្លងទៅ។ គិតមកដល់អាទិត្យសប្ដាហ៍នេះភាពចលាចលខាងនយោបាយកើតចេញពីការបោះឆ្នោតមានអាយុកាល២សប្ដាហ៍គត់។

រដ្ឋាភិបាលរបស់លោក Maduro បានបង្រ្កាបក្រុមបាតុកររាប់ពាន់នាក់ដែលបានចេញតវ៉ាតាមផ្លូវជុំវិញលទ្ធផលការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា របស់ប្រទេសនេះ ដោយបានចាប់ខ្លួនមនុស្សប្រមាណ២.០០០នាក់ និងបានសម្លាប់មនុស្ស២៤នាក់។ អាជ្ញាធរបោះឆ្នោតរបស់វ៉េណេស៊ុយឡា និយាថា លោក Maduro ទទួលបានសន្លឹកឆ្នោតគាំទ្រ៥១% ប៉ុន្តែត្រូវបានបក្សប្រឆាំងបដិសេធ។

ចំនួនសរុបលម្អិតពីក្រុមប្រឆាំងបាននិយាយថា គូប្រជែងរបស់លោក Maduro គឺលោក Edmundo Gonzalez ទំនងជាឈ្នះដោយទទួលបានសំឡេងឆ្នោត ៦៧% ដែលស្របតាមការស្ទង់មតិឯករាជ្យ និងការវិភាគដោយសារព័ត៌មានThe Washington Post និងAP។
ការបោះឆ្នោតគ្របដណ្ដប់ដោយជម្លោះ ភាពចលាចលយ៉ាងឆាប់រហ័ស និងអំពើហិង្សានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា គ្រប់គ្រងដោយរដ្ឋាភិបាលសង្គមនិយមរបស់លោក Maduro អស់រយៈពេល១១ ឆ្នាំចុងក្រោយនេះ។
អំឡុងពេលនោះ ប្រជាជនវ៉េណេស៊ុយអេឡា ជិត ៨លាននាក់បានភៀសខ្លួនចេញពីប្រទេស ស្របពេលមានការដួលរលំសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ និងការដាក់ទណ្ឌកម្មលើវិស័យប្រេងពីសហរដ្ឋអាមេរិក៕