ហ្វីលីពីន៖ ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបានបោកបក់ មកលើភាគខាងកើតប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ ដោយនាំមកនូវខ្យល់បក់ខ្លាំងដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងខេត្តមួយចំនួន។

មន្ទីរអាកាសធាតុរដ្ឋបាននិយាយថា ព្យុះទីហ្វុង Conson ដែលមានកម្លាំង ១២០គីឡូម៉ែត្រក្នុងមួយម៉ោង មានល្បឿនខ្យល់រហូតដល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ជាព្យុះដែលបន្ទាបខ្លួនដល់ដីគោកដំបូងលើទីក្រុងឆ្នេរ Hernani ក្នុងខេត្ត Eastern Samar មុនវាយប្រហារក្បែរខេត្ត Samar។ លោក Ben Evardone បាននិយាយនៅក្នុងសារមួយថា យើងមានការខូចខាតតិចតួចនៅទីនេះសូមអរគុណព្រះ”។ លោកបាននិយាយថា ការងារត្រូវបានផ្អាកនៅក្នុងការិយាល័យរដ្ឋាភិបាល។
ប្រតិបត្តិករប្រព័ន្ធថាមពលជាតិប្រទេសហ្វីលីពីនបាននិយាយថា បណ្តាញអគ្គិសនីមួយចំនួនបានរងផលប៉ះពាល់។ ការដាច់ចរន្តអគ្គិសនីត្រូវបានគេរាយការណ៍នៅក្នុងខេត្ត Eastern Samar, ខេត្ត Samar និងខេត្ត Leyte។ មន្ត្រីមូលដ្ឋានបានរាយការណ៍អំពីការលិចលង់មួយចំនួននៅក្នុងទីក្រុង Tacloban៕
អត្ថបទ៖ សុខមាន