ក្រសួងផែនការ​ គ្រោង​ផ្សព្វផ្សាយ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩ បង្ហាញ​ពី​សមិទ្ធផល​រដ្ឋាភិបាល

2021/04/27 02:59:58 am        25

​​ភ្នំពេញ៖ របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩–២០២៣ និង​ចេញផ្សាយ​នៅ​ពេល​ឆាប់ៗ​នេះ​។​ បើតាម​រដ្ឋមន្ត្រីក្រសួង​ផែនការ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​វាយ​ការ​តម្លៃ​ការអនុវត្ត​គោ​លន​យោ​យ​របស់​រាជរដ្ឋាភិបាល​។​

​មានប្រសាសន៍ ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​កម្រិត​នយោបាយ ដើម្បី​ពិនិត្យ ​និង​ផ្តល់​ការឯកភាព​លើ​សេចក្តី​ព្រាងច្បាប់ របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩ នៃ​ការអនុវត្ត​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ជាតិ ឆ្នាំ​២០១៩–២០២៣ ស្ថិតនៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃទី​២៨ ខែកញ្ញា​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​ បាន​ថ្លែងថា ការរៀបចំ​ផែនការ​យុ​ទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ មាន​សារៈសំខាន់​ណាស់​សម្រាប់​វាយ​ការ​តម្លៃ​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំណត់​ក្នុង​យុ​ទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​០៤ និង​សម្រាប់​អនុវត្ត​ធ្វើ​ឲ្យ​សម្រេចបាន គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ២០១៦–២០៣០​។ ហើយ​ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ដំបូង​នៃ​ការអនុវត្ត​ផែនការ​យុ​ទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩–២០២៣ ដែល​កំណត់​នៅក្នុង​ជំពូក​ទី​០៦​នៃ​ឯកសារ​ផែនការ​នេះ​។​

​របាយការណ៍​វឌ្ឍនភាព​នៅ​ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​ក្រសួងផែនការ គ្រោង​នឹង​ផ្សព្វផ្សាយ ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​កិច្ចប្រជុំ​អន្តរក្រសួង​បិទ​បញ្ចប់​នៅថ្ងៃនេះ​។ ​របាយការណ៍​នេះ នឹង​បង្ហាញ​ពី​សមិទ្ធផល​ផ្សេងៗ និង​បញ្ហា​ប្រឈម​មួយចំនួនទៀត​របស់​ក្រសួង​សាប័ន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​បើ​យោងសេចក្តី​ព្រាង​របាយការណ៍​របស់​ក្រសួងផែនការ ដែល​គ្រោង​នឹង​ចេញផ្សាយ​នៅពេល​ឆាប់​នេះៗ ក៍​បានបង្ហាញ​ដែរ​ថា សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៩ បាន​បន្ត​កើនឡើង​ខ្ពស់​រង្វង់​៧,១​ភាគរយ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម បាន​ដើរតួរ​នាទី​យ៉ាងសំខាន់​ជា​វិស័យ​ជំរុញ​កំណើន និង​បាន​កើនឡើង​ក្នុង​កម្រិត​ប្រមាណ ១១,០​ភាគរយ អនុវិស័យ​សំណង់​មាន​កំណើន​រឹងមាំ ចំណែក​វិស័យ​សេវាកម្ម​នៅតែ​បន្ត មាន​កំណើន​ល្អប្រសើរ​ក្នុង​អត្រា​ប្រមាណ ៦,៧​ភាគរយ ដែល​គាំទ្រ​ដោយ​ការកើនឡើង នៃ​អនុវិស័យ​អចលនទ្រព្យ អនុវិស័យ​លក់ដុំ​-​រាយ អនុវិស័យ​ដឹកជញ្ជូន និង​គមនាគមន៍ និង​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​។

វិស័យ​កសិកម្ម​មានកំ​ណើ​ន​យឺត ពោល គឺ​ក្នុង​អត្រា ១,០​ភាគរយ ដោយ​ការ​ថមថយ​កំណើន​នៃ​អនុវិស័យ​ដំណាំ ប៉ុន្តែ អនុវិស័យ​ចិញ្ចឹមសត្វ អនុវិស័យ​នេសាទ​អាច​រក្សា​បាន​កំណើន​ប្រហាក់ប្រហែល​ឆ្នាំ​២០១៨​៕ ​អត្ថបទ​៖​ទូច សោភ័ណ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am