សមាជិកសភាអាល្លឺម៉ង់ មិនយល់ទាស់ចំពោះអ៊ុយក្រែន ដែលប្រើរថក្រោះអាល្លឺម៉ង់ នៅក្នុងទឹកដីរុស្ស៊ីទេ

2024/08/09 09:07:56 pm        297

ប្រធានគណៈកម្មាធិការការពារជាតិនៃសភាអាល្លឺម៉ង់ លោក Marcus Faber បាននិយាយថា លោកមិនយល់ទាស់ចំពោះអ៊ុយក្រែន ដែលបានប្រើប្រាស់រថក្រោះអាល្លឺម៉ង់ នៅក្នុងប្រទេសរុស្ស៊ីនោះទេ។

សមាជិកសភារូបនេះ បានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយ Funke ថា៖«បន្ទាប់ពីបញ្ជូនទៅអ៊ុយក្រែន ពួកវា គឺជាអាវុធរបស់អ៊ុយក្រែន ដែលអាចប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ណាមួយ រួមទាំងរថក្រោះ Leopard 2 ផងដែរនោះ»។

លោក Faber បាននិយាយថា ទាំងរុស្ស៊ី និងអ៊ុយក្រែន គឺជា «តំបន់សង្គ្រាម» ។

លោកបានបន្តថា៖ «ការប្រើអាវុធ គឺស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ»។

សារព័ត៌មាន Bild បានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់យានយន្តប្រយុទ្ធរបស់អាល្លឺម៉ង់ Marder យ៉ាងហោចណាស់ បីគ្រឿង នៅក្នុងតំបន់ Kursk ។

កងកម្លាំងអ៊ុយក្រែន បានចាប់ផ្តើមការវាយប្រហារដ៏ធំមួយលើតំបន់ Kursk កាលពីថ្ងៃទី ៦ ខែសីហានេះ។ ការជូនដំណឹងអំពីការវាយប្រហារដោយមីស៊ីល ត្រូវបានចេញជាញឹកញាប់នៅក្នុងតំបន់ ចាប់តាំងពីពេលនោះមក។ យ៉ាងហោចណាស់អ្នកស្រុក ៥នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោង និងការវាយប្រហារដោយយានដ្រូន ហើយ ៣០នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះមានកុមារ៩នាក់។ មន្ទីរពេទ្យបានទទួលអ្នករបួស ៣៤នាក់ ក្នុងនោះមានកុមារ ៥នាក់។ អ្នកស្រុកខ្លះ កំពុងត្រូវបានជម្លៀសទៅកាន់តំបន់ រុស្ស៊ីផ្សេងទៀត រួមទាំងទីក្រុងមូស្គូ និងតំបន់មូស្គូ។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm