អ្នកជំនាញយោធា លោក Andrey Marochko បានប្រាប់សារព័ត៌មាន TASS នៅពីថ្ងៃសុក្រនេះថា ការ វាយប្រហារដោយកាំភ្លើងធំរបស់រុស្ស៊ី បានបំផ្លាញឃ្លាំងអាវុធអ៊ុយក្រែន នៅជិតកន្លែងតាំងទីលំនៅ Makey evka ក្នុងសាធារណរដ្ឋប្រជាមានិតលូហ្គានស្ក៍ (LPR)។

អ្នកជំនាញរូបនេះ បាននិយាយថា ភាគពាយព្យនៃទីក្រុង Makeyevka ដែលជាឃ្លាំងស្តុកអាវុធរបស់អ៊ុយក្រែនត្រូវបានបំផ្លាញ។ ការឈ្លបយកការណ៍តាមអាកាស បានរកឃើញប្រព័ន្ធបាញ់រ៉ុក្កែត BM-21 Grad ដែលបំពាក់អាវុធរួចជាស្រេចរបស់អ៊ុយក្រែន។ ការវាយប្រហារដោយកាំភ្លើងធំទៅកាន់គោលដៅនោះ បានបំផ្លាញឃ្លាំងកាំភ្លើងធំមួយកន្លែង និងធ្វើឲ្យខូចខាតដល់ប្រព័ន្ធបាញ់រ៉ុក្កែត។
លោកបានបញ្ជាក់ទៀតថា ការបំផ្ទុះគ្រាប់រំសេវបន្ទាប់ពីការបំផ្លាញឃ្លាំងកាំភ្លើងធំ «ក៏បានបណ្តាលឲ្យខូចខាតដល់មូលដ្ឋានឈរជើងរបស់អ៊ុយក្រែន» ដែលស្ថិតនៅជិតទីក្រុង Makeyevka។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃទី ២១ ខែកក្កដាថា កងទ័ពរុស្ស៊ី បានរំដោះការតាំងទីលំនៅនៃភូមិRozovka នៅក្នុងសាធារណរដ្ឋប្រជាមានិតលូហ្គានស្ក៍ (LPR)។ លោក Marochko បានប្រាប់សារព័ត៌មាន TASS ថា តំបន់ភាគពាយ័ព្យនៃទឹកដីនៃសាធារណរដ្ឋនេះ ពិតជាត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ LPR យ៉ាងពេញលេញ បន្ទាប់ពីសហគមន៍នេះ ត្រូវបានទាហានរុស្ស៊ីកាន់កាប់។ ទីក្រុង Makeyevka មានទីតាំងស្ថិតនៅភាគពាយព្យនៃ LPR ។