អ្នកនាំពាក្យរងមន្ទីរបញ្ចកោណ អ្នកស្រី Sabrina Singh បានប្រាប់អ្នកយកព័ត៌មានថា ការប្រើប្រាស់អាវុធដែលផ្តល់ដោយអាមេរិកសម្រាប់ការវាយប្រហារ នៅក្នុងតំបន់ Kursk របស់រុស្ស៊ី គឺស្របតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក។
អ្នកស្រី បានឆ្លើយសំណួរមួយអំពីប្រធានបទនេះថា៖ «ការប្រើប្រាស់អាវុធនោះ គឺស្របនឹងគោលនយោបាយរបស់យើង»។
យោងតាមអ្នកនាំពាក្យ សហរដ្ឋអាមេរិក ចាត់ទុកការវាយលុករបស់អ៊ុយក្រែនលើតំបន់ Kursk ជាប្រតិបត្តិការ ដើម្បីការពារខ្លួនពីការវាយប្រហារឆ្លងព្រំដែន។ អ្នកស្រី បាននិយាយថា ការវាយប្រហារនោះ គឺអនុលោមតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Singh បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក មិនគាំទ្រការវាយប្រហារចម្ងាយឆ្ងាយ ទៅកាន់ប្រទេសរុស្ស៊ីនោះទេ។
អ្នកស្រី បាននិយាយថា៖ «ខ្ញុំនឹងមិនកំណត់ចម្ងាយជាក់លាក់សម្រាប់ការវាយប្រហារទេ។
យោងតាមអ្នកនាំពាក្យ ប្រជាជនអ៊ុយក្រែន «ដឹងពីគោលនយោបាយរបស់សហរដ្ឋអាមេរិក និងអ្វីដែលយើងកំពុងគាំទ្រ»។