ប្រធាននៃស្ថាប័នរៀបចំសណ្តាប់ធ្នាប់របស់ប្រទេសនេះដែលកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានណែនាំប្រឆាំងនឹង «ការសម្តែងក្តីរីករាយ» បាននិយាយថា ភាពចលាចលក្នុងសង្គមដែលកំពុងវាយលុកចក្រភពអង់គ្លេស បន្ទាប់ពីមានការចាក់សម្លាប់មនុស្ស នៅក្នុងទីក្រុង Southport ភាគពាយ័ព្យ ពេលនេះ គឺស្ថិតក្នុង «ចំណុចរបត់មួយ»។
ចក្រភពអង់គ្លេស មានរាត្រីដ៏ស្ងប់ស្ងាត់ជាងធម្មតាកាលពីថ្ងៃពុធ ខណៈដែលវត្តមាននគរបាលដ៏ច្រើន និងហ្វូងបាតុករប្រឆាំងការរើសអើងជាតិសាសន៍ នៅក្នុងទីក្រុង និងទីប្រជុំជនជាច្រើនរបស់ចក្រភពអង់គ្លេស ក៏ដូចជាការកាត់ទោសភ្លាមៗរបស់តុលាការចំពោះកុបករ បានរារាំងក្រុមបាតុករស្តាំនិយមជ្រុល ដែលដំបូងឡើយ មានគម្រោងប្រមូលផ្តុំគ្នាជាង ១០០កន្លែង នៅទូទាំងប្រទេស។
លោក Gavin Stephens ប្រធានក្រុមប្រឹក្សាអគ្គស្នងការនគរបាលជាតិ បាននិយាយថា៖«ពួកគេពិតជាត្រូវបានរារាំង។ ពួកគេពិតជាបានទទួលសារពីសហគមន៍ទាំងអស់។
លោកបានថ្លែងថា៖ «យើងបានឃើញការផ្ដន្ទាទោសជាច្រើនចូលមកក្នុងតុលាការរួចហើយ ការកាត់ទោសដ៏តឹងរ៉ឹង ហើយខ្ញុំគិតថា នោះជាហេតុផលមួយកាលពីយប់មិញ ដែលយើងឃើញពីស្ថានភាពផ្លាស់ប្តូរនៃអំពើហិង្សាមួយចំនួន កាលពីសប្តាហ៍មុន»។
មនុស្សជិត ៥០០នាក់ ត្រូវបានចាប់ខ្លួន និងជាង ១០០នាក់ ត្រូវបានចោទប្រកាន់ជុំវិញការបង្កភាពគ្មាន សណ្តាប់ធ្នាប់ និងភាពចលាចល។ មនុស្សរាប់សិបនាក់ ត្រូវបានជាប់ពន្ធនាគារ ដោយការកាត់ទោសយូរបំផុតគឺបីឆ្នាំ។