ទូរទស្សន៍ Al Hadath បានរាយការណ៍ថា យន្តហោះរបស់កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារលើអាកាសយានដ្ឋានយោធា Shayrat ក្នុងខេត្ត Homs របស់ប្រទេសស៊ីរី។
យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រឿងផ្ទុះដែលមានកម្លាំងខ្លាំងជាច្រើន បានផ្ទុះឡើង នៅអាកាសយានដ្ឋាននោះ បន្ទាប់ពីមានការវាយប្រហារបានកើតឡើង។
របាយការណ៍ បានឲ្យដឹងថា យន្តហោះទាំងនោះ បានបាញ់មីស៊ីលទៅលើឃ្លាំងអាវុធ និងគ្រាប់រំសេវរបស់ក្រុមក្រុមហេសបូឡាពីដែនអាកាសលីបង់។ ពុំមានរបាយការណ៍អំពីអ្នកស្លាប់ ឬអ្នករងរបួសទេ។
ការការពារដែនអាកាសរបស់ស៊ីរី បានចូលរួមប្រយុទ្ធជាមួយសត្រូវ។ យោងតាមគេហទំព័រព័ត៌មាន Lebanon 24 បានឲ្យដឹងថា មីស៊ីលប្រឆាំងយន្តហោះមួយគ្រាប់ បានធ្លាក់នៅភាគខាងជើងប្រទេសលី បង់។