អង្គការទេសន្តរប្រទេសន៍អន្តរជាតិ (IOM) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានជួយជនអន្តោប្រវេសន៍ចំនួន ២៩២ នាក់ ត្រឡប់ពីលីប៊ី ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។
អង្គការ IOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ ជើងហោះហើរទី១ចេញពីទីក្រុងSabha បានដឹកជនអន្តោប្រវេសន៍ចំនួន ១៦៣នាក់ពីទីក្រុង Brak Alshati និងទីក្រុង Sabha (ភាគខាងត្បូងលីប៊ី) ទៅកាន់ទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា»។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា៖«កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ ជើងហោះហើរទី២ បានដឹកជនអន្តោប្រវេសន៍ចំនួន ១២៩នាក់ ទៅកាន់ប្រទេសម៉ាលី ក្នុងនោះមានស្ត្រី ២៣នាក់ និង ១៩ គ្រួ សារ។
ប្រទេសលីប៊ី គឺជាចំណុចឆ្លងកាត់ដ៏ពេញនិយមមួយសម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិកមួយចំនួន ដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដើម្បីទៅដល់ច្រាំងអឺរ៉ុប។
រហូតមកដល់ពេលនេះ ជនអន្តោប្រវេសន៍សរុបចំនួន ១២.៥៨៤ នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូន ត្រឡប់ទៅប្រទេសលីប៊ីវិញ ខណៈដែលមនុស្ស ៤១១នាក់ បានស្លាប់ និង ៥១២នាក់ ផ្សេងទៀតបានបាត់ខ្លួន នៅឆ្នេរសមុទ្រលីប៊ី។ នេះបើយោងតាមអង្គការទេសន្តរប្រទេសន៍អន្តរជាតិ(IOM)។