ម៉ិកស៊ិក៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារ នៅជិតទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រប៉ាស៊ីហ្វិក Acapulco កាលពីយប់ថ្ងៃអង្គារដែលបណ្ដាលឱ្យអគារញ័ររញ្ជួយ និងអង្រួនទីក្រុងម៉ិកស៊ីកូដែលមានចំងាយជិត ២០០ម៉ាយល៍។

មិនមានរបាយការណ៍ដំបូងអំពីការខូចខាតនៅក្នុងទីក្រុងនេះទេ ទោះយ៉ាងណាប្រជាពលរដ្ឋខ្លះបាននិយាយថា អគ្គិសនីត្រូវបានដាច់នៅក្នុងសង្កាត់មួយចំនួន។ មជ្ឈមណ្ឌលភូគព្ភសាស្ត្រអាមេរិកបាននិយាយថា គ្រោះរញ្ជួយដីនេះមានកម្រិត ៧.០រ៉ិចទ័រហើយមានចំនុចរញ្ជួយ ៨គីឡូម៉ែត្រភាគខាងកើតផុតនៃទីក្រុង Pueblo Madero ក្នុងរដ្ឋ Guerrero ប្រហែល ៤៨គីឡូម៉ែត្រពីទីក្រុងឆ្នេរសមុទ្រប៉ាស៊ីហ្វិក Acapulco។ មជ្ឈមណ្ឌលសិក្សាការរញ្ជួយដីម៉ិកស៊ិកបានរាយការណ៍ពីកម្រិតដំបូង ៦.៩រ៉ិចទ័រ៕
អត្ថបទ៖ សុខមាន