ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា រញ្ជួយដីកម្រិត ៥,៣រ៉ិចទ័រ បានកើតមាននៅទីក្រុងតូក្យូ និងតំបន់ជុំវិញ នៅថ្ងៃ (ទី៩ ខែសីហា) នេះ ដោយការរញ្ជួយនេះមានរយៈពេលមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្តីណែនាំជាលើកដំបូងអំពីហានិភ័យនៃការរញ្ជួយដីដ៏ធំ នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេស។
រដ្ឋាភិបាលបានចេញការព្រមានបន្ទាន់អំពីការរញ្ជួយដ៏ខ្លាំងមួយ សម្រាប់រដ្ឋធានី និងខេត្ត Kanagawa, Saitama, Yamanashi និង Shizuoka ដោយមិនមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិនោះឡើយ។ រញ្ជួយដីនេះបានអង្រួនអគារ ក្នុងទីក្រុងតូក្យូ ក្រោយមានការព្រមាន។
ក្រុមហ៊ុន Tokyo Metro បានបញ្ឈប់យ៉ាងហោចណាស់ខ្សែរថភ្លើងមួយរបស់ខ្លួន ប៉ុន្តែសេវាកម្ម ត្រូវបានចាប់ផ្ដើមឡើងវិញយ៉ាងឆាប់រហ័ស។ ការខូចខាតនៅតំបន់ដែលរងការប៉ះពាល់ខ្លាំងបំផុត ដូចជាផ្នែកខាងលិចនៃខេត្ត Kanagawa មិនទាន់ដឹងច្បាស់នៅឡើយទេ៕