ឆ្មាំល្បាតឆ្នេររបស់ប្រទេសហ្វីលីពីន និងវៀតណាម ដែលប្រទេសទាំង២ ជាអ្នកទាមទារផ្នែកនៃតំបន់ ក្នុងសមុទ្រចិនខាងត្បូងដូចគ្នានោះ នៅថ្ងៃសុក្រ (៩ សីហា) សម្រេចបានទាំងស្រុងនូវសមយុទ្ធរួមគ្នាលើកដំបូងមិនធ្លាប់មានរបស់ពួកគេ នៅឆកសមុទ្រម៉ានីល។
នាវា CSB 8002 របស់វៀតណាមប្រវែង ៩០ម៉ែត្រ ដែលបានទៅដល់កំពង់ផែទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ (ទី៥ ខែសីហា) និងនាវាល្បាតសមុទ្រប្រវែង ៨៣ម៉ែត្ររបស់ហ្វីលីពីន ឈ្មោះ BRP Gabriela Silang បានហ្វឹកសមប្រើប្រាស់កាណុងបាញ់ទឹក ក្នុងពេលដំណាលគ្នា សំដៅនាវាតូចមួយ ដើម្បីក្លែងធ្វើសកម្មភាពពន្លត់អគ្គីភ័យ។ នាវិករបស់នាវាក៏បានធ្វើសមយុទ្ធស្វែងរក និងជួយសង្គ្រោះ នៅផ្នែកមួយនៃឈូងសមុទ្រម៉ានីល ដែលមានទីតាំងឈមសមុទ្រចិនខាងត្បូង។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះ យោធារបស់ទីក្រុងម៉ានីល បានឲ្យដឹងថា សមយុទ្ធដែលធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ដែលមានចម្ងាយ ២០០ម៉ាយល៍ណត់ នៅសមុទ្រចិនខាងត្បូង មានការហាត់សមរួមគ្នា រវាងគ្រឿងយុទ្ធោបរណ៍កងទ័ពជើងទឹក និងអាកាសពីបណ្ដាប្រទេសដែលចូលរួម។ យោធាបានបន្ថែមថា ប្រទេសចំនួន៤ កំពុងជំរុញឲ្យមានឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។
គួរបញ្ជាក់ថា ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវតំបន់នៃសមុទ្រចិនខាងត្បូង ក្នុងរួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ផងដែរ៕