UEFA អនុញ្ញាត​ឲ្យអ្នកគាំទ្រ​ក្រុម​ចូល​ទស្សនា​ការប្រកួត​វិញ​បាន​នៅ​ក្រប​ខណ្ឌ​អឺរ៉ុប​

2021/09/08 03:03:39 pm        103

​បាល់ទាត់៖ ​សមាគម​បាល់ទាត់​ទ្វីប​អឺរ៉ុបបានប្រកាស​ពី​ការអនុញ្ញាត ឱ្យ​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ចូល​ទស្សនាការ​ប្រកួត​ផ្ទាល់​បាន​ឡើងវិញ ​ក្នុងការ​ប្រកួត​នៅ​ក្របខណ្ឌ​អឺរ៉ុប​ចាប់ពី​សប្តាហ៍​ក្រោយ​តទៅ​។ ​​មានន័យថា ​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​នឹង​អាច​ទៅ​ទស្សនា​ការប្រកួត​ក្រៅ​ដី ​របស់​ក្រុម​ដែល​ខ្លួន​គាំទ្រនៅ​ក្របខណ្ឌ UEFA Champions League, Europa League និង Europa Conference League​។

​​យ៉ាងណាក្តី​នេះ​គឺជា​ការសំរេច​លើកលែង​ឡើងវិញ​របស់ UEFA ប៉ុណ្ណោះ តែ​ជាក់ស្តែង​ក៏​អាស្រ័យ​ទៅ​លើ​រដ្ឋាភិបាល​នៃ​ប្រទេស​ម្ចាស់ផ្ទះ​នីមួយៗ និង​នៅតែ​បន្ត​គោរព​តាម​វិធានការ​សុខាភិបាល​ដដែល​។ ​​រំលឹកថា ​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ទស្សនា​ផ្ទាល់ តាំងពី​ពេល​ផ្ទុះឡើង​ដំបូង​នៃ​មេរោគ​រាតត្បាត Covid-19 ហើយ​ក្រោយមក​អ្នកគាំទ្រ​ក្នុង​ចំនួន​ដែល​បានកំណត់​ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ទ​ស្សនា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League និង Europa League កាលពី​ខែឧសភា​កន្លងទៅ​។

​ការ​រឹតត្បិត​វិធានការ​សុខាភិបាល​ ត្រូវបាន​អនុវត្ត​ខុសៗ​គ្នា​ទៅតាម​ប្រទេស​នីមួយ​។ ឧទាហរ​ណ៍​ស៊ុយអែត​ដែល Chelsea ធ្វើដំណើរ​ទៅ​ជួប Malmo នៅ​ថ្ងៃទី២ ខែវិច្ឆិកា បច្ចុប្បន្ន​ស៊ុយអែត​ហាមឃាត់​រាល់​ការធ្វើដំណើរ​ដែល​មិនចាំបាច់​ពី​ចក្រភព​អង់គ្លេស មិន​ខុសពី​ប្រទេស​ហូ​ឡង់​ដែល Vitesse Arnhem ធ្វើជា​ម្ចាស់ផ្ទះ Spurs នៅ​ថ្ងៃទី២១ ខែតុលា​។​ ​ផ្ទុយទៅវិញ​អ្នកគាំទ្រ​ក្រុម​ហង្ស​ក្រហម Liverpool ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ព័រទុយហ្កាល់​ សម្រាប់​ការប្រកួត​ជាមួយ​ក្រុម Porto នៅ​ថ្ងៃទី២៨ ខែកញ្ញា ​គ្រាន់តែ​ត្រូវការ​បង្ហាញ​ភស្តុតាង​នៃ​ការចាក់​វ៉ាក់សាំង និង​តេស្ត​រហ័ស​រក​មេរោគ Covid-19 ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am