អាមេរិក និងចិននៅតែប្រដេញគ្នា ក្នុងការប្រកួតអឡាំពិក២០២៤ ខណៈព្រឹត្តិការណ៍បួនឆ្នាំម្តងនេះបញ្ចប់នៅថ្ងៃទី១១ ខែសីហានេះ។ ពេលនេះចិន មានមេដាយមាស៣៣គ្រឿងស្មើគ្នាអាមេរិក តែខុសគ្នាចំនួនមេដាយប្រាក់ និងសំរឹទ្ធ។
ចិនដណ្តើមបានមេដាយមាស៤គ្រឿងបន្ថែមពីកីឡាលោតទឹក ប្រដាល់ ទូកកានូ និង វាយកូនឃ្លីលើតុ។ ឯអាមេរិកឈ្នះបីគ្រឿងបន្ថែមពីកីឡាអត្តពលកម្មពីរគ្រឿង និងលើកទម្ងន់មួយគ្រឿង។
អូស្ត្រាលីបន្តឈរលេខ៣ដដែល ទោះមិនឈ្នះមេដាយមាសបន្ថែមក៏ដោយ។ ជប៉ុនហក់ពីលេខ៧មកលេខ៤ ក្រោយឈ្នះមេដាយមាសបីគ្រឿងបន្ថែមទៀត ខណៈចក្រភពអង់គ្លេស បារាំង និងកូរ៉េខាងត្បូង ធ្លាក់មកលេខ៥ លេខ៦ និងលេខ៧រៀងគ្នា។
ចំណែកអស៊ានពេលនេះដណ្តើមបានមេដាយ១៦គ្រឿងហើយ ក្រោយសុង្ហបុរីឈ្នះមេដាយសំរឹទ្ធលើប្រភេទកីឡាទូកក្តោង៕



