សម្តេច ម៉ែន សំអន ជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភ​គោល​នយោបាយ​ជូនដល់យោធិន​សោធននិវត្តន៍គណៈយុទ្ធមិត្ត ​ចំនួន ៦៦៧នាក់

2024/08/10 03:14:50 pm        352

កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានកិតិ្តយស គណៈយុទ្ធមិត្ត​បម្រើ​ទ័ព​ឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាល និងបើកប្រាក់​ឧបត្ថម្ភ​គោល​នយោបាយ​មួយ​លើកដំបូងជូនដល់យោធិនសោធននិវត្តន៍គណៈយុទ្ធមិត្ត មកពី១៨​ រាជធានី-ខេត្ត សរុបមានចំនួន ៦៦៧នាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។

តាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង ទទួល​បន្ទុក​ការងារគោលនយោបាយ ក្រសួងការពារជាតិ និងជាប្រធាន​អនុ​គណៈ​កម្មការ​គោល​នយោបាយ​។

អំពីវឌ្ឍនភាពការងារដោះស្រាយគោលនយោបាយរបស់កងយោធពលខេមរភូមិន្ទ នាពេល​កន្លង​មក​​ដោ​យ​បានផ្ទេរចេញនៅចំនួនយោធិនពលី-មរណះ ពិការ និងសោធននិវត្តន៏ ដើម្បីអោយស្ថិត នៅ​ក្រោម​ការគ្រប់គ្រង និងទទួលគោលរបបបន្ត នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​។ ដោយឡែកការបើកប្រាក់ឧបត្ថម្ភគោលនយោបាយនៅពេលនេះ គឺអនុវត្ត តាម​ព្រះរាជ​ក្រម​លេខ​០៧ ,អនុក្រិត្យលេខ១១៥ .អនុក្រិត្យលេខ១០១ និងប្រកាសលេខ០៥៦ ស្តីពីយោធិន​សោធន​និវត្តន៍ ត្រូវទទួលបានប្រាក់ឧប្ថម្ភគោលនយោបាយមួយលើកដំបូងស្មើ ៨ខែ នៃប្រាក់​បៀវត្ស​មូលដ្ឋានចុងក្រោយ បូករួមទាំងប្រាក់ប្រុងប្រៀបជីវភាពរស់នៅចំនួន ២០៦០០០​រៀល តាម​ប្រកាស​អន្តរក្រសួងលេខ១៣០។

ឯកឧត្តមបានបន្តទៀតថា ចំពោះការឧបត្ថម្ភប្រាក់គោលនយោបាយដែលត្រូវបើកនៅពេលនេះ គឺ​ជា​ការ​តបស្នង ពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានកិតិ្តយស គណៈ​យុទ្ធមិត្ត​បម្រើទ័ពឆ្នាំ១៩៧៨ ក៏ជាប្រមុខរាជរដ្ឋាភិបាល ដោយបានរៀបចំបញ្ចូល និងបញ្ចេញ​ពី​ក្រប​ខណ្ឌ​ក្នុង​ពេលតែមួយ ផ្តល់ជូននូវឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ ហើយទទួល​គោល​របប​ដូច​ជា​យោធិន​ នៃ​កងយោធពលខេមរភូមិន្ទ ដែលដល់អាយុ​ចូល​សោធននិវត្តន៍​ផងដែរ​។​ ដូច្នេះ​យោធិន​មួយ​រូបត្រូវបើកបានប្រាក់ឧប្ថម្ភគោលនយោបាយក្នុងពេលនេះស្មើនិង ៩៩០៥៤៤០រៀល

នាឱកាស​នោះដែលសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើង​អំពី​វរភាព​ដ៏​អង់​អាច​ក្លាហាន របស់យោធិនគណ:យុទ្ធមិត្តគ្រប់រូប ដែលមានប្រវត្តិតស៊ូជូរចត់ និងមាន​គុណ​បំណាច់​យ៉ាង​ធំធេង បានចូលរួមធ្វើពលីកម្មឥតរុញរាក្នុងស្មារតី បុព្វហេតុជាតិ ហ៊ានបូជាសាច់ស្រស់ ឈាម​ស្រស់ លះបង់គ្រួសារ ប្តីប្រពន្ធ កូនជាទីស្រឡាញ់ ដើម្បីសង្រ្គោះប្រជាជន ការពារជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបាន​ចូលរួម​ផ្ដួល​រំលំ​នូវ​រប​បវាល​ពិឃាត​ប្រល័យ​ពូជ​សាស​ន៍​ប៉ុល​ពត រហូតទទួលបានជ័យជំនះ។ ពិសេសចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិ តាម​រយៈ​នយោបាយឈ្នះឈ្នះដែលនាំមកនូវសុខសន្តិភាព ឯករាជ្យជាតិ ស្ថេរភាព សេរីភាព ប្រទេស​ជាតិ មានការអភិវឌ្ឍ រីកចម្រើន ប្រកបដោយកិត្យានុភាពជាបន្តបន្ទាប់។ ពិសេសបន្តរួមគ្នាគាំទ្រ និង​គោរពអនុវត្តតាមទស្សនវិស័យកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ជកោណ និងវិធាន​ការ​គន្លឹះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        3
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm