[BREAKING NEWS] ធ្លាក់យន្តហោះនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រស៊ីល បណ្តាលឲ្យមនុស្ស៦១នាក់ស្លាប់

2024/08/10 04:15:59 pm        484

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា យន្តហោះ ហោះក្នុងស្រុកមួយគ្រឿង បានធ្លាក់នៅ​ជិត​ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស​ទាំងអស់​៦១​នា​ក់​នៅ​លើ​យន្ត​ហោះបានស្លាប់។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Voepass បាននិយាយថា យន្តហោះ ធ្វើ​ដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Sao Paulo ហោះចេញពីទីក្រុង Cascavel ក្នុងរដ្ឋ Parana ធ្លាក់នៅម៉ោងប្រហែល ១:៣០នាទី រសៀលម៉ោងក្នុងតំបន់ នៅទីក្រុង Vinhedo មានចម្ងាយប្រហែល៨០គីឡូម៉ែត្រ ភាគពាយព្យទីក្រុង Sao Paulo ។

វីដេអូ ដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញយន្តហោះ ATR-72 បានវិលគ្រប់គ្រងលែងបាន ហើយយន្តហោះបានធ្លាក់នៅជិតលំនៅឋានរបស់ប្រជាជន បន្ទាប់មកមានផ្សែងខ្មៅហុយចេញ។ លោក Daniel de Lima ជាអ្នករស់នៅក្បែរនោះ បាន​និយាយ​ថា លោកបានលឺសំឡេងខ្លាំងមួយ មុនពេលមើលទៅខាងក្រៅខុនដូរបស់លោក នៅពេល​នោះ លោកក៏បានឃើញយន្តហោះហោះកំពុងវិល នៅឆ្ងាយ។

លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា «យន្តហោះកំពុងវិលប៉ុន្តែវាមិនទៅមុខនោះទេ»។ ភ្លាមៗនោះ យន្តហោះក៏បានធ្លាក់ ហើយផ្ទុះ។

មន្ត្រីទីក្រុង Valinhos បាននិយាយថា គ្មានអ្នកនៅរស់រានមានជីវិតនោះទេ ហើយលំ​នៅឋា​ន​មួយ​ខ្នង​នៅ​ក្នុងអគារខុនដូក្នុងស្រុក បានរងការខូចខាត ខណៈគ្មានអ្នកស្រុកណាម្នាក់រងរបួសឡើយ។ លោក de Lima និយាយថា លោកជឿជាក់ថា អាកាសយានិក បានព្យាយាមគេចចេញពីសង្កាត់ដែលនៅក្បែរនោះ ដែលមានប្រជាជនរស់នៅច្រើន។

អាជ្ញាធរ ពុំបាននិយាយភ្លាមៗពីអ្វីដែលបណ្តាលឱ្យ យន្តហោះធ្លាក់នោះទេ ទោះបីជាប្រធានមជ្ឈមណ្ឌលស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ប្រេស៊ីល បាននិយាយថា អ្វីដែលគេហៅថា «ប្រអប់ខ្មៅ» របស់យន្តហោះដែលមានការថតសំឡេង និងទិន្នន័យហោះហើរ ត្រូវបានរកឃើញពីទីកន្លែងនោះក៏ដោយ។

វីដេអូនៃការធ្លាក់យន្តហោះ បានបង្ហាញពីអាកាសធាតុស្រលះ ដោយការព្យាករណ៍សម្រាប់តំបន់នេះនិយាយថាមានភ្លៀងធ្លាក់តិច និងខ្យល់បក់ក្នុងល្បឿន១០គីឡូម៉ែត្រក្នុងមួយម៉ោង ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm