ទិវាកីឡាអាស៊ាន ត្រូវប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ ក្រោមវត្តមានជាអធិបតីរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដោយមានអ្នកចូលរួមជិត៨០០នាក់ ខណៈឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះរួមនៃទិវានេះ។
ទិវាកីឡាអាស៊ាន ត្រូវធ្វើឡើងក្នុងគោលបំណងរំលឹកដល់ថ្ងៃបង្កើតសហគមន៍អាស៊ាន និងលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន ផ្សព្វផ្សាយបំផុសឱ្យប្រជាជននៃបណ្តាប្រទេសសមាជិកអាស៊ានចូលរួមលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ ការពារ និងអភិរក្សកីឡាប្រពៃណី និងល្បែងប្រជាប្រិយឱ្យក្លាយជាកីឡាទំនើបដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិនៅក្នុងតំបន់ និងពិភពលោក រួមចំណែកអភិវឌ្ឍសង្គមជាតិ។






