ប្រធានាធិបតី លោក Nicolas Maduro បានបង្ហាញខ្លួន នៅមុខតុលាការកំពូលរបស់ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃសុក្រ ដោយស្នើសុំឱ្យស្ថាប័នតុលាការកំពូលរបស់ប្រទេស បញ្ជាក់អំពីការបោះឆ្នោតថ្មី ដែលមានជម្លោះរបស់លោក។
ប្រទេសអាមេរិកខាងត្បូងមួយនេះ មានវិបត្តិនយោបាយចាប់តាំងពីអាជ្ញាធររៀបចំការបោះឆ្នោត បានប្រកាសថា លោក Maduro ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែមុន ជាការសម្រេចមួយដែលត្រូវបានចោទសួរ ទាំងក្នុងនិងក្រៅប្រទេស។
ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) នៅពុំទាន់បានបញ្ចេញលទ្ធផលលម្អិតពីការបោះឆ្នោតនៅឡើយ ខណៈគណបក្សប្រឆាំងបានចេញផ្សាយច្បាប់ចម្លងនៃសន្លឹកឆ្នោតចំនួន៨៤ ភាគរយ បង្ហាញពីជ័យជម្នះយ៉ាងងាយស្រួលសម្រាប់បេក្ខជនរបស់ពួកគេ គឺលោក Edmundo Gonzalez ។
ប៉ុន្តែ រដ្ឋាភិបាល និយាយថា លទ្ធផលទាំងនេះ គឺក្លែងបន្លំ។
តុលាការកំពូល ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាសម្ព័ន្ធមិត្តជាមួយលោក Maduro បានកោះហៅបេក្ខជនប្រធានាធិបតីទាំងអស់ ឲ្យមកឈរនៅចំពោះមុខ ទោះបីជាគណបក្សប្រឆាំងមួយចំនួនបានបដិសេធមិនចូលរួមក៏ដោយ។
យោងតាមក្រុមសិទ្ធិមនុស្សបាននិយាយថា ការបោះឆ្នោតដែលមានភាពចម្រូងចម្រាស់ បានបង្កឱ្យមានការតវ៉ា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២៤ នាក់ស្លាប់ និងជាង២.០០០នាក់ ត្រូវបានចាប់ខ្លួន។