រុស្ស៊ីប្រញាប់ប្រញាល់ប្រមូលកងទ័ព និងសព្វវុធ ដើម្បីប្រឆាំងការវាយលុករបស់អ៊ុយក្រែន

2024/08/10 05:38:22 pm        196

ក្រសួងការពារជាតិ បាននិយាយថា ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ បានដាក់ពង្រាយទាហាន និងគ្រាប់រំសេវបន្ថែមទៀត ទៅកាន់តំបន់ព្រំដែន ដែលអ៊ុយក្រែនបានធ្វើការវាយលុកតាមជើងគោកទ្រង់ទ្រាយ ធំ។ 

អ៊ុយក្រែន និយាយថា ការវាយប្រហាររបស់រុស្ស៊ីទៅលើផ្សារទំនើបមួយកន្លែង នៅភាគខាងកើតទឹកដីរបស់ខ្លួន បានសម្លាប់មនុស្ស ១៤នាក់។

កងទ័ពអ៊ុយក្រែន បានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Kursk ភាគខាងលិចរបស់រុស្ស៊ី កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារឆ្លងកាត់ព្រំដែន ចាប់តាំងពីទីក្រុងមូស្គូ បានឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនកំពុងបញ្ជូនគ្រាប់រ៉ូកែត កាំភ្លើងធំ រថក្រោះ និងរថយន្តដឹកទំនិញធុនធ្ងន់ ដើម្បីពង្រឹងការការពាររបស់ខ្លួននៅក្នុងតំបន់។

ទីក្រុងមូស្គូ បាននិយាយថា ទាហានអ៊ុយក្រែនប្រហែល ១.០០០នាក់ រថពាសដែកនិងយានយន្តជាង២០គ្រឿង បានចូលរួមក្នុងការវាយប្រហារដំបូង ទោះបីជាក្រោយមក បានអះអាងថាបានបំផ្លាញសម្ភារៈជាច្រើនក៏ដោយ។

 ខណៈអ៊ុយក្រែន ពុំបានបញ្ជាក់ជាផ្លូវការនូវការវាយលុកនេះ ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីចាំបាច់ត្រូវ គិតពីផលវិបាកនៃការឈ្លានពានរបស់ខ្លួន។

កាលពីថ្ងៃសុក្រ ភាគីទាំងពីរ បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំង។ 

អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្សីទៅលើផ្សារទំនើប និងការិយាល័យប្រៃសណីយ៍នៅភាគខាងកើតទីក្រុង Kostyantynivka របស់អ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់ និងរងរបួស៤៣នាក់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm