រាជរដ្ឋាភិបាលសម្រេចផ្តល់ស្ពានថ្មមួយកន្លែងឆ្លងកាត់ស្ទឹងសែន ជូនប្រជាពលរដ្ឋ​ក្នុងស្រុក​ប្រាសាទសំបូរ

2024/08/10 06:12:13 pm        357

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​សម្រេច​ជា​គោលការណ៍ គម្រោងសាងសង់ ស្ពានថ្មមួយកន្លែងប្រវែង១៣០ ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន​ជូន​ប្រជាពលរដ្ឋ​ឃុំឈូក និងស្រើងក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីចែកអំណោយ​ជូន​ប្រជា​ពលរដ្ឋ ខ្វះខាត និងចាស់ ជរាចំនួន ៣០០ គ្រួសាររស់នៅក្នុងស្រុកប្រាសាទសំបូរ ដែ​ល​ប្រារព្ធ​ធ្វើ​នៅបរិវរណសាលាស្រុកប្រាសាទសំបូរ នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៤ លោកជំទាវ​បណ្ឌិត​ បានប្រកាសឲ្យដឹងជាផ្លូវការថា ស្ពានថ្មថ្មីដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់ជូននៅក្នុងឃុំឈូក និងឃុំស្រើង ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ នេះគឺជាដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋ ដែលទន្ទឹងរង់ចាំ​ជាយូរ​ណាស់​មក​ហើយ ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ស្ពានដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ជូន​ប្រជា​ពលរដ្ឋ​នេះ គឺមានតម្លៃ ធំធេង និងផ្ដល់ផលប្រយោជន៍មិនអាចកាត់ថ្លៃបានឡើយ សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅក្នុងតំបន់ខាងលើនេះ ដើម្បីបង្ករនូវភាពងាយ ស្រួលក្នុងការធ្វើដំណើរ ការដឹក​ជញ្ជូន​កសិផលផ្សេងៗ និងសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនជាដើម ដោយ​លែង​ជួប​ការ​លំបាក ត្រូវជិះទូកឆ្លងទៅរៀនដូចមុនទៀតឡើយ, នេះបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏ឈ្លៀសវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ អំពី​ផលការលំបាករបស់ប្រជាជន មិនថាតំបន់ណាមួយនោះឡើយ។

នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូច​អាជ្ញាធរ​មូល​ដ្ឋាន ឱ្យបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ចំពោះស្ថានភាព​ទឹក​ជំនន់​ព្រោះ​រដូវ​វស្សា​នា​ឆ្នាំ​នេះ​ទឹកធំ​ជាង​បណ្ដា​ឆ្នាំមុនៗ។ ដើម្បីបញ្ជៀសឲ្យបានទាន់ពេលវេលា ចំពោះ ហានិភ័យដែល​អាច​កើត​មាន​ជាយ​ថា​ហេតុ ពិសេសសុវត្ថិភាពប្រជាពលរដ្ឋនិងកុមារតូចៗ។ សម្រាប់បញ្ហាសុខភាពវិញ, ប្រសិន ប្រជាជន​ដែល​មានបញ្ហាជំងឺភ្នែកត្រចៀក និងច្រមុះ ប្រញាប់ទៅពិនិត្យ និងព្យាបាលឱ្យបាន​រួស​រាន់ ពីក្រុមគ្រូពេទ្យជំនាញមកពី ប្រទេសអូស្ដ្រាលីនៅភ្នំពេញ ក្នុងនោះរាល់ការចំណាយនានា និង​ការ​ស្នាក់​នៅជាការបន្ទុកផ្ទាល់ របស់ក្រុមការងារស្ម័គ្រចិត្តនៃធនាគារ ជាតិនៃកម្ពុជា ជាអ្នកដោះ​ស្រាយ​ជូន​។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានផ្តល់អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៣០០ គ្រួសារ ដោយក្នុងមួយ គ្រួសារៗ ទទួលបានគ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm