ពលរដ្ឋ៖ CLV DTA ផ្តល់អត្ថប្រយោជន៍បន្ថែមជាច្រើនសម្រាប់​ការអភិវឌ្ឍខេត្តជាប់ព្រំដែន​របស់កម្ពុជា

2024/08/10 07:51:19 pm        743

ក្រោយពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញរបាយការណ៍ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA រួចមក បានធ្វើ​ឲ្យ​ពលរដ្ឋ​តាម​មូល​ដ្ឋាន មានការយល់ច្បាស់អំពីដំណើរការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV DTA និង​ជំរុញខេត្តទាំងបួនរួមមាន៖ ខេត្តរតនាគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ​មាន​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍។

បើតាមពលរដ្ឋមកពីខេត្តកណ្តាល និងខេត្តព្រៃវែង បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែសីហានេះ បាន​ថ្លែង​ថា នៅពេលនេះ យើងទាំងអស់គ្នាជាពលរដ្ឋតាមមូលដ្ឋាន មានយល់ច្បាស់ អំពី​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ បង្កើត​ឱកាស​ការ​ងារ នៅតាមតំបន់ខេត្តទាំងបួនរួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ក្នុង​ក្រប​ខណ្ឌ​រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍន៍បំពេញក្នុងក្របខ័ណ្ឌ CLV DTA និង​ធ្វើ​ឲ្យ​ខែ្ស​បន្ទាត់​ព្រំដែន​កម្ពុជា ជាប់ជាមួយប្រទេសឡាវ និងវៀតណាម មានភាពរឹងម៉ាំ ជាខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ទទួលស្គាល់គ្នា ហើយមិនជឿតាមការប្រឌិតព័ត៌មានមិនពិត ពីក្រុមពួកជ្រុលនិយម ធ្វើ​ការ​ដើម្បី​បំពុលសង្គម។

សូមបញ្ជាក់ថា តាមបទបង្ហាញរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃ​ម្សិលមិញ បានបញ្ជាក់ថា នៅក្នុងដំណើរការអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោន កម្ពុជា ឡាវ វៀតណាម CLV DTA គឺប្រមុខ​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ទំលាក់​ថវិកា​ជាតិ​សម្រាប់​អភិវឌ្ឍតំបន់ខេត្តទាំង៤នោះរបស់កម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ហើយ​សម្រាប់​ការ​អភិវឌ្ឍន៍ក្នុងក្របខណ្ឌ CLV DTA វិញ គឺជាការបន្ថែមនូវអត្ថប្រយោជន៍ ប្រសិទ្ធ​ភាព​ការ​តភា្ជប់​គ្នាទំនាក់ទំនងទីផ្សារ ការដឹកជញ្ជូនដោះដូរទំនិញ នាំចូល នាំចេញ បង្កើតឱកាស​វិនិយោគ បង្កើតឱកាសការងារជូនពលរដ្ឋក្នុងតំបន់នោះ និងជំរុញកំណើនទេសចរជាតិ អន្តរជាតិ​ទៅ​ទស្សនាជាដើម៕ អត្ថបទ ស៊ុម សុខជា 



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm