មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ចេញបញ្ជាឱ្យក្រុមសង្គ្រោះបន្ទាន់៧២៣ និង​កម្លាំង​ទ័ពទាំងអស់​ត្រៀមខ្លួន និងសម្ភារ: ដើម្បីសង្គ្រោះប្រជាពលរដ្ឋ​នៅពេលជួប​គ្រោះទឹកជំនន់

2024/08/10 02:42:01 pm        1.5 K

យោងតាមប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃ កង​យោធពលខេម រភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន​ចេញ​បទ​បញ្ជា​ឲ្យ​កង​ឯកភាព​ចំណុះ​កងទ័ព​ជើង​គោកត្រៀមកម្លាំង សម្ភារ:សង្គ្រោះ និងមធ្យោបាយដឹកជញ្ជូនសម្រាប់ជួយ​សង្រ្គោះ​ប្រជា​ពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់។

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានដាក់បទបញ្ជាបន្ទាន់ ឲ្យកម្លាំងទ័ពទាំងអស់ នៃបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយកម្លាំងជំនាញ កង ប្រតិបត្តិ ការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៣ ត្រៀមខ្លួន២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរង គ្រោះដោយទឹកជំនន់។

ក្នុងឱកាសចុះត្រួតពិនិត្យការត្រៀមលក្ខណៈទាំងសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ និងការត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោង របស់ក្រុមរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៣ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ថ្នាក់ដឹកក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទា ហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ ដែលជានិច្ច ជាកាល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការជួយ សង្រ្គោះគ្រោះមហន្តរាយនាពេលកន្លងមក ត្រៀមលក្ខណឱ្យបានល្អប្រសើរ និងត្រូវសិក្សារៀនសូត្របន្ថែម លើមុខជំនាញ ប្រើប្រាស់ឧបករណ៍សង្គ្រោះឱ្យបានស្ទាត់ជំនាញ ត្រូវចេះគោរពស្រលាញ់ និងសាមគ្គីភាពឱ្យបានស្អិតរមួត ដើម្បីធានាសុវត្ថិ ភាព នូវពេលអនុវត្តន៍ការងារទទួលបានភាពជោគជ័យទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am