អ្នកនាំពាក្យការពារជនស៊ីវិលនៅតំបន់ហ្កាហ្សាស្ទ្រីប បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ៊ីស្រាអែល បានធ្វើការវាយប្រហារលើសាលារៀនមួយ ដោយគ្រាប់រ៉ុក្កែតចំនួន បីគ្រាប់ ដោយបានសម្លាប់មនុស្សពី ៩០ ទៅ ១០០នាក់។
ចំនួនអ្នកស្លាប់នៅពេលនេះគឺពី ៩០ ទៅ ១០ នាក់ និង រាប់សិបនាក់ផ្សេងទៀត បានរងរបួស។ គ្រាប់រ៉ុ ក្កែតរបស់អ៊ីស្រាអែលចំនួន ៣គ្រាប់ ត្រូវបានវាយប្រហារទៅលើសាលារៀន ជាកន្លែងដែលជនភៀសខ្លួនស្នាក់នៅ»។
មុននេះ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ បានរាយការណ៍ថា អ្នកស្លាប់ជាង ១០០នាក់ និងរាប់សិបនាក់ទៀត រងរបួស បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀនមួយ នៅតំបន់ហ្កាហ្សា។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍មុននេះថា បានកម្ទេចមជ្ឈមណ្ឌលបញ្ជាមួយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលមានទីតាំងនៅសាលា Al-Taba'een ក្នុងទីក្រុងហ្កាហ្សាភាគខាងជើងនៃតំបន់ដែលមានការប្រយុទ្ធគ្នានេះ។