អភិបាលតំបន់ស្តីទីលោក Alexey Smirnov បាននិយាយនៅលើបណ្តាញ Telegram របស់លោកថាស្ថានភាព នៅក្នុងតំបន់ Kursk នៅតែមានភាពស្មុកស្មាញ ហើយប្រព័ន្ធជំនួយដល់អ្នកតាំងលំនៅថ្មីដោយបង្ខំត្រូវបានរៀបចំឡើង។
លោក បានសរសេរថា៖«ស្ថានភាពនៅក្នុងតំបន់ Kursk នៅតែមានការលំបាក។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយសេវាសង្គម និងអង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធជំនួយដល់ជនភៀសខ្លួន ត្រូវបានរៀបចំឡើង»។
ឃ្លាំងជំនួយមនុស្សធម៌ ត្រូវបានដាក់ពង្រាយនៅទីក្រុង Kursk ជាកន្លែងដែលការផ្គត់ផ្គង់ជំនួយពីតំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ី កំពុងហូរចូល។ ការស្តុកទុកនូវម៉ាស៊ីនភ្លើង ទឹកដប និងថ្នាំពេទ្យ ត្រូវបានបង្កើតឡើង។
ការវាយប្រហារដ៏ធំដោយយោធាអ៊ុយក្រែនលើតំបន់ Kursk បានចាប់ផ្តើម នៅថ្ងៃទី ៦ ខែសីហា។ ការជូនដំណឹងអំពីការវាយប្រហារមីស៊ីល ត្រូវបានប្រកាសម្តងហើយម្តងទៀត នៅក្នុងតំបន់។ ជាលទ្ធផលនៃការវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារដោយយានដ្រូន បានបណ្តាលឲ្យយ៉ាងហោចណាស់អ្នកស្រុកចំនួន ៥នៃតំបន់ Kursk ស្លាប់។ យោងតាមរបាយការណ៍ចុងក្រោយ មនុស្សជាង ៦០ នាក់ ក្នុងនោះមានកុមារ ៩នាក់ បានរងរបួស។ អ្នកស្រុកកំពុងត្រូវបានជម្លៀសទៅកាន់តំបន់ផ្សេងទៀតរបស់រុស្ស៊ី រួមទាំងទីក្រុងមូស្គូ និងតំបន់មូស្គូ។