ទិដ្ឋភាពផ្សេងៗនៃការតស៊ូប្រឆាំងនឹងអំពើភេរវកម្ម បានក្លាយជាប្រធានបទនៃកិច្ចប្រជុំរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ លោក ពូទីន បានប្រកាសផែនការសម្រាប់ពិភាក្សាអំពីបញ្ហាទាំងនេះ នៅដើមដំបូងនៃកិច្ចប្រជុំផ្ទាល់ នៅឯនិវេសនដ្ឋាន Novo-Ogaryovo ក្បែរទីក្រុងមូស្គូ។
លោកពូទីន បាននិយាយហើយអនុញ្ញាតឲ្យប្រធានសេវាសន្តិសុខសហព័ន្ធ( FSB)លោក Alexander Bortnikov ដើម្បីធ្វើរបាយការណ៍មួយថា៖«នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំថ្ងៃនេះ ជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ មានបញ្ហាសំខាន់មួយទាក់ទងនឹងទិដ្ឋភាពមួយចំនួននៃការតស៊ូប្រឆាំងនឹងអំពើភេរវកម្ម»។
កិច្ចប្រជុំនេះ ត្រូវបានចូលរួមដោយអនុប្រធានក្រុមប្រឹក្សាសន្តិសុខលោក Dmitry Medvedev លេខាធិការក្រុមប្រឹក្សាសន្តិសុខលោក Sergey Shoigu ប្រធានសភា លោក Vyacheslav Volodin រដ្ឋមន្ត្រីការពារជាតិ លោក Andrey Belousov ប្រធានស៊ើបការណ៍បរទេសរុស្ស៊ី SVR លោក Sergey Naryshkin បេសកជនពិសេសប្រធានាធិបតីសម្រាប់ការការពារបរិស្ថាន បរិស្ថានវិទ្យា និងដឹកជញ្ជូនលោក Sergey Ivanov និង ជំនួយការប្រធានាធិបតី លោក Nikolay Patrushev ។