ព្រឹត្តិការណ៍ GUMBALL 3000 ជាព្រឹត្តិការណ៍លើកស្ទួយកាន់តែខ្ពស់ដល់ទេសចរណ៍របស់កម្ពុជា

2024/08/10 11:43:14 pm        1.6 K

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ថ្លែងថា ព្រឹត្តិការណ៍ប្រមូលផ្ដុំកំពូល​រថយន្ត​ទំនើបៗ​លំដាប់​សេដ្ឋី​ដ៏ល្បី​ល្បាញលើពិភពលោក ដែលមានឈ្មោះថា GUMBALL 3000 ជាព្រឹត្តិការណ៍​លើក​ស្ទួយ​កាន់​តែ​ខ្ពស់ដល់វិស័យទេសចរណ៍របស់កម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ស្តីពីព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​កំពូល​រថយន្តទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភពលោក GUMBALL 3000 ដែលជា​ព្រឹត្តិការណ៍​ជួបជុំកំពូលរថយន្តទំនើបៗ នឹងធ្វើឡើងនៅប្រទេសកម្ពុជានាពាក់ខែកញ្ញាខាងមុខ ក្រោម​ការរៀបចំរបស់ក្រុមហ៊ុនដ៏ល្បីបំផុតនៅកម្ពុជា តាមរយៈក្រុមហ៊ុន ជីបម៉ុង គ្រុប រួម​សហការជាមួយនឹងក្រសួងទេសចរណ៍ និងសហការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុ និង​ទូរទស្សន៍​បាយ័ន។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុង​នាមសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី និងការយកចិត្តទុកដាក់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គឺ​ការ​រៀប​ចំ​ព្រឹត្តិការណ៍នេះនឹងលើកស្ទួយដល់វិស័យទេសចរណ៍​របស់​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត។

ឯកឧត្តម បញ្ជាក់ថា វិស័យទេសចរណ៍ជាចន្ទុលរបស់ជាតិ ដូច្នេះព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​កំពូល​រថយន្ត​ទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភពលោក ដែលមានឈ្មោះថា GUMBALL 3000នេះ ជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុពលកម្ពុជាទៅកាន់ពិភពលោក នេះជា​ផលិត​ផល​ទេសចរណ៍ថ្មីមួយទៀត ដើម្បីផ្សព្វផ្សាយ ជំរុញវិស័យទេសចរណ៍។

ឯកឧត្តម បញ្ជាក់ទៀតថា នេះជាឱកាសដ៏កម្រមួយ ដែលកម្ពុជា អាច​ផ្សព្វ​ផ្សាយ​ពី​សក្ដានុពល​របស់​ខ្លួន​នឹងក្លាយជាព្រឹត្តិការណ៍កាន់តែទាក់ទាញ​ពីទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ពិភ​ព​លោក​តាម​រយៈការចូលរួមរបស់អ្នកមានឥទ្ធិពល អភិជន និងកំពូលតារាគ្រប់ប្រភេទលើពិភពលោក។

ជាមួយគ្នា លោកឧកញ៉ា លាង ពៅ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជីបម៉ុង គ្រុប បាន​ថ្លែង​ថា ព្រឹត្តិការណ៍ GUMBALL 3000 ធ្វើឡើងនៅកម្ពុជាឆ្នាំនេះ គឺធ្វើឡើងក្នុងគោលដៅធំៗ ចំនួន​៤​គឺ យុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា, យុទ្ធនាការ​សប្បុរសធម៌​រៃ​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យកុមារនៅសៀមរាប, ទី៣ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និង​នៅ​ក្នុង​ស្រុកបានជួបគ្នា និងកាន់តែពិសេសនោះ គឺការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ដោយ​ចតរថយន្តទំនើបៗច្រើនបំផុត នៅតំបន់បេតិកភណ្ឌ គឺនៅមុខប្រាសាទអង្គរ។

សូមជម្រាបថា ព្រឹត្តិការណ៍ GUMBALL 3000 ដែលនឹងធ្វើនៅកម្ពុជាឆ្នាំនេះ គឺចំពេល​គម្រប់​ខួប​២៥​ឆ្នាំ​។ ព្រឹត្តិការណ៍ GUMBALL 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយសហគ្រិន​ជន​ជាតិ​អង់​គ្លេស Maximillion Cooper។ Gumball 3000 គឺជាការប្រមូលផ្តុំរថយន្តដ៏ធំ ដែល​បាន​នាំយករ​ថយន្តទំនើបៗ និងមានអ្នកចូលរួម​រាប់​ពាន់​គ្រឿង​ក្នុង​ដំណើរ​ដ៏វិសេស​វិសាល​ជុំវិញ​ពិភព​លោក ដោយចុះទៅដល់គ្រប់ទ្វីបដើម្បីបង្កើតបទពិសោធន៍ ដ៏អស្ចារ្យបំផុតមួយ៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        52
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        40
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm