ពោធិ៍សាត់៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ ដោយមានការចូលរួមពីនាយរងផ្នែកក្រគរ កម្លាំងសង្កាត់កំពង់លួង យោធាខេត្ដ កងរាជអាវុធហត្ថស្រុកក្រគរ សរុបចំនួន ១០នាក់ ប្រើប្រាស់កាណូត២គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចំនុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។ ក្នុងការចុះល្បាតនេះ ដោយពិនិត្យឃើញស្ថានភាពកម្ពស់ទឹក នៅស្ថានីយជលសាស្ត្រ បឹងទន្លេសាប-កំពង់លួង មាន កម្ពស់៤,១១ម៉ែត្រ ចំពោះលទ្ធផលក្រុមការងារធ្វើការបង្រ្កាបបទល្មើសជលផលបានចំនួន០១ករណី ដោយធ្វើការដកហូត និងបំផ្លាញរបាំងស្បៃមុងខុសច្បាប់ ៥ខ្សែ ប្រវែង១០៩០ម៉ែត្រ ក្បាលបរ ចំនួន ០៦គ្រឿង បង្គោល ចំនួន ៣៦០ដើម និងចាក់លែងត្រីភាគច្រើនជាប្រភេទត្រី កញ្ចុះ ត្រីប្រម៉ា ត្រីច្រកែង ត្រីឆ្លាំង ចូលបឹងវិញ បានប្រមាណ៧០គីឡូក្រាម ៕



