ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជំរុញឲ្យអ៊ីរ៉ង់មិនត្រូវសងសឹកអ៊ីស្រាអែលនោះទេ និងចៀសវាងពីការឡើងកម្តៅភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
លោកបានធ្វើការអំពាវនាវបែបនេះ ពេលដើរសំដៅទៅកាន់ក្បួនរថយន្តរបស់លោក ក្រោយចូលរួមពិធីជួបជុំនៅព្រះវិហារកាតូលិក St. Edmond’s អំឡុងដំណើរទស្សនកិច្ចនាចុងសប្តាហ៍ទៅកាន់ទីក្រុង Delaware ។
ពេលក្រុមអ្នកសារព័ត៌មានសួរពីសាររបស់លោកទៅកាន់អ៊ីរ៉ង់ លោកប្រធានាធិបតី Bidenឆ្លើយតបវិញថា “អត់ទេ” ។
នៅមុននេះ សេតវិមាន និយាយថា ពួកគេមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើបរិវេនសាលារៀននៅទីក្រុងហ្កាហ្សាកាលពីថ្ងៃសៅរ៍ ដែលក្រុមមន្រ្តីការពារជនស៊ីវិលក្នុងស្រុកនិយាយថា បានសម្លាប់មនុស្សប្រហែល ១០០នាក់ ៕