មជ្ឈមណ្ឌលស៊ើបអង្កេតឧបទ្ទេវហេតុអាកាសចរណ៍ប្រេស៊ីល(CENIPA) និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រអប់ខ្មៅយន្តហោះដែលមានថតសំឡេង និងទិន្នន័យហោះហើររបស់យន្តហោះដែលបានធ្លាក់នៅជិតទីក្រុង Sao Paulo សម្លាប់មនុស្ស ៦២នាក់ កំពុងវិភាគនៅមន្ទីរពិសោធន៍ ស្ថិតក្នុងទីក្រុង Brasilia ។
CENIPA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេនឹងបញ្ចេញសេចក្តីរាយការណ៍ដំបូងពីឧបទ្ទេវហេតុធ្លាក់យន្តហោះនេះ ក្នុងរយៈពេលប្រហែល ៣០ថ្ងៃទៀត ។
យន្តហោះមួយគ្រឿងនេះ បានធ្លាក់ដាំក្បាលចុះនៅទីក្រុង Vinhedo ជិតទីក្រុង Sao Paulo កាលពីថ្ងៃស្រុក ដោយបានសម្លាប់មនុស្សទាំងអស់ ៦២នៅលើយន្តហោះ ។
កងទ័ពអាកាសប្រេស៊ីល រាយការណ៍ថា ប្រអប់ខ្មៅទាំង ២ របស់យន្តហោះធ្លាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍ LABDATA ស្ថិតនៅទីក្រុង Brasilia សម្រាប់វិភាគកាលពីព្រឹកថ្ងៃសៅរ៍ ។
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Voepass បាននិយាយថា យន្តហោះ ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Sao Paulo ហោះចេញពីទីក្រុង Cascavel ក្នុងរដ្ឋ Parana បានធ្លាក់នៅម៉ោងប្រហែល ១:៣០នាទី រសៀលម៉ោងក្នុងស្រុក នៅទីក្រុង Vinhedo មានចម្ងាយប្រហែល ៨០គ.ម ភាគពាយ័ព្យទីក្រុង Sao Paulo ៕