បំណាក់នៅគំនរសំរាមស្ថិតក្នុងទីក្រុង Kampala រដ្ឋធានីប្រទេសអ៊ូហ្គង់ដា បានសម្លាប់មនុស្សយ៉ាងហោច ១២នាក់ ក្នុងនោះមនុស្សជាច្រើននាក់ផ្សេងទៀត នៅបាត់ខ្លួន ខណៈប្រតិបត្តិការសង្រ្គោះ នៅបន្តកាលពីល្ងាចថ្ងៃសៅរ៍ ។
សារព័ត៌មានអ៊ូហ្គង់ដា រាយការណ៍ថា ឧប្ទទេវហេតុនេះ បានកើតកាលពីយប់ថ្ងៃសុក្រ ពេលភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យគំនរសំរាមបាក់ស្រុត គ្របសង្កត់លើផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ។
ក្រុមអាជ្ញាធរក្រុង Kampala និយាយថា ក្រុមការងាររដ្ឋាភិបាល និងក្រុមកាកបាទក្រហម បានរុករកសាកសពមនុស្សនៅកន្លែងកើតហេតុ ហើយនិងបានជួយសង្រ្គោះមនុស្ស ១៤នាក់ ក្នុងនោះរដ្ឋាភិបាល បានផ្តល់គ្រឿងចក្រធន់ធ្ងន់ ដើម្បីជួយដល់ប្រតិបត្តិការសង្រ្គោះ ។
គំនរសំរាម Kiteezi បានក្លាយជាកន្លែងចាក់សំរាមតែមួយគត់របស់ទីក្រុង Kampala អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយៗវាបានក្លាយជាភ្នំដ៏ធំមួយ ។
ក្រុមអ្នកស្រុក បានត្អូញត្អែជាយូរមកហើយពីកាកសំណល់ដ៏គ្រោះថ្នាក់នេះ ដែលបានធ្វើឲ្យកខ្វក់ដល់បរិស្ថាន និងក្លាយជាគ្រោះថ្នាក់មួយសម្រាប់មនុស្ស ៕