ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តថៃ Alexander Albon នឹងវិលមក Formula One នៅរដូវកាលក្រោយនេះដោយនឹងបើកបរឱ្យក្រុមប្រណាំង Williams។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានបាត់បង់តំណែងរបស់ខ្លួននៅក្រុម Red Bull ឆ្នាំមុន ខណៈរដូវកាលនេះបានត្រឹម កីឡាករបម្រុងប៉ុណ្ណោះ។

Williams F1 Team ក៏បានប្រកាសផងដែរថាកីឡាករកាណាដា Nicolas Latifi នឹងបន្តនៅជាមួយក្រុមទៀតនៅឆ្នាំក្រោយនេះដែលជាឆ្នាំទី៣។ Alex Albon បានបង្ហាញខ្លួនដំបូងនៅ F1 ជាមួយក្រុម Red Bull ទី២ រឺហៅថា Toro Rosso កាលពីឆ្នាំ២០១៩ មុនពេលមានឱកាសឡើងមកក្រុមធំ Red Bull នៅពាក់កណ្តាលឆ្នាំ២០១៩ នោះជំនួសតំណែង Pierre Gasly ដែលធ្លាក់ទៅ Toro Rosso វិញ។ ការមកដល់របស់ Alex Albon នៅឆ្នាំក្រោយនោះ គឺនឹងជំនួសតំណែងកីឡាករអង់គ្លេស George Russell ដែលនឹងចាកចេញទៅកាន់ក្រុមជើងឯក Mercedes៕
អត្ថបទ៖នាង សុភាវុធ