សមាគមថៃបង្កើតកម្មវិធីជួបជុំកីឡាដើម្បីសុខភាព និងការផ្លាស់ប្តូរបទពិសោធន៍លើអាជីវកម្ម

2024/08/11 06:51:08 pm        269

ភ្នំពេញ ៖សមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា រៀបចំកម្មវិធីជួបជុំរវាងវិនិយោគិន និងអាជីវករថៃនៅកម្ពុជា, ហាត់ប្រាណដើម្បីសុខភាព មានសុខភាពនាំមកនូវកំលាំងមាំមួន និងការធ្វើការងារកាន់តែប្រសើរ និងក៏ជាកម្មវិធីជួបជុំសំណេះសំណាល ការប្តូរបទពិសោធន៍លើ លើការធ្វើអាជីវកម្ម ពាណិជ្ជកម្ម។

​លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងនៅក្នុងកម្មវិធី Bowling Charity 2024 នេះថា ជុំវិញការបង្កើតភាពជួបជុំ, សមាគមថៃបានបង្កើតកម្មវិធីជាច្រើនរួចមកហើយ តាមរយៈការជួបជុំផ្លាស់ប្តូរបទពិសោធន៍ លើការធ្វើអាជីវកម្ម ពាណិជ្ជកម្ម, ការបង្កើតកម្មវិធីអាហារសាមគ្គីជាដើម ព្រោះបច្ចុប្បន្នមានវិនិយោគិន អ្នកធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ថៃជាច្រើន បានកំពុងរកស៊ីទទួលទាននៅលើទឹកដីកម្ពុជា ខណៈកម្ពុជាគឺជាប្រទេសមួយមានភាពអំណាយផល និងមានសក្តានុពល, គិតមកដល់ពេនេះ ប្រជាជនថៃបានចាប់អារម្មណ៍យ៉ាងខ្លាំង លើការបណ្តាក់ទុនរកស៊ីទទួលទាននៅលើមុខរបរផ្សេងៗ។

លោកស្រី បន្តថា ជាក់ស្តែងការបង្កើតកម្មវិធីបោះ Bowling នេះ សមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា បានបង្កើតកម្មវិធី នេះជារៀងរាល់ឆ្នាំ ដោយបានប្រមូលផ្តុំវិនិយោគិន និងអាជីវករថៃ ដែលកំពុងរកស៊ីទទួលទាននៅកម្ពុជា ក្នុងទិសដៅបង្កើតភាពកាន់តែ ស្និតស្នាល និងការហាត់ប្រាណដើម្បីសុខភាព ព្រោះកីឡាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពរបស់យើងទាំងអស់គ្នា, មានសុខ ភាពល្អ នាំមកនូវកំលាំងមាំមួន និងធ្វើការងារក្នុងការរកស៊ីទទួលទានកាន់តែប្រសើរ។

ទាក់ទិនការធ្វើអាជីវកម្មវិញ, លោកស្រី ជីរ៉ាណាន់ វង្សមង្គល លើកឡើងបន្ថែមថា ស្របពេលស្ថានភាពពិភពលោកបង្ហាញនូវ សញ្ញាណវិជ្ជាមានជាបណ្តើរៗ និងស្របស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងរើបឡើងវិញ, ធុរកិច្ចថៃកំពុងបន្តការជួបជុំ ពិភាក្សា ពិគ្រោះ យោបល់រវាងគ្នាទៅវិញទៅមក ក្នុងនោះមិនត្រឹមការ ជួបជុំរវាងក្រុមធុរកិច្ចថៃប៉ុណ្ណោះទេ សមាគមក៏បានអញ្ជើញក្រុមហ៊ុនក្នុងស្រុក ដែលវិនិយោគដោយកម្ពុជា និងម្ចាស់ក្រុមហ៊ុនមកពី ប្រទេសផ្សេងៗទៀត បានជួបជុំផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ ដើម្បីស្ថាបនាលើ ចំណុចខ្វះខាតមួយចំនួន សម្រាប់ជាគន្លឹះអភិវឌ្ឍន៍ខ្លួនឱ្យចំគោលដៅ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ដោយជំរុញការធ្វើ អាជីវកម្មឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងថៃ ក៏ដូចជាការចូលចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជាផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        7
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm