​​មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញគ្រូពេទ្យបង្កើនសមត្ថភាព ថែទាំ និងព្យាបាលកុមារឱ្យកាន់តែមានប្រសិទ្ធភាព

2024/08/11 07:00:48 pm        120

សៀមរាប ៖សមាគមគ្រូពេទ្យកុមារកម្ពុជា បានរៀបចំសន្និសីទស្តីពី «បច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារ លើកទី៩» ដើម្បីពង្រឹង និងបង្កើនចំណេះដឹងវិជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំងអស់ឱ្យកាន់តែមានសមត្ថភាព ក្នុងការផ្តល់សេវាថែទាំ ព្យាបាលកុមារ ឱ្យបានល្អត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធិភាព។ សន្និសីទនេះធ្វើឡើងនៅខេត្ដសៀមរាបនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ។

​ឯកឧត្តមសាស្ត្រាចារ្យ យឺត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យកុមារកម្ពុជា មានប្រសាសន៍ ផ្តាំផ្ញើឱ្យសមាជិកសមាជិកានៃសន្និសីទទាំងអស់ដែលជាគ្រូពេទ្យកុមារ ឬគ្រូពេទ្យថែទាំព្យាបាលកុមារ មកពីមន្ទីរពេទ្យនានា ពីខេត្ត និងក្រុង ឱ្យពាំនាំនូវចំណេះដឹងថ្មីៗនេះ ដើម្បីបណ្តុះបណ្តាលបន្តដល់សហភាតារ ដល់មូលដ្ឋានសុខាភិបាលរៀងខ្លួនៗ ឱ្យប្រមានសិទ្ធភាពខ្ពស់។ 

ក្នុងនោះដែរឯកឧត្តមបានសង្កត់បញ្ជាក់ដល់អង្គសិក្ខាសាលា ឱ្យប្រកាន់ខ្ជាប់ជានិច្ចក្នុងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព និងមេត្តាធម៌ ដើម្បីចូលរួមពង្រឹងនូវប្រព័ន្ធសេវាសុខាភិបាល សំដៅការលើកកម្ពស់សុខុមាលភាព ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួចចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា។

សូមបញ្ជាក់ថាការរៀបចំសន្និសីទស្តីពី “បច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារ លើកទី៩នេះ ក្នុងគោលបំណង ដើម្បីផ្តល់ ពង្រឹង និងបង្កើនចំណេះដឹង វិជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំងអស់អោយកាន់តែមានសមត្ថភាព ក្នុងការផ្តល់សេវាថែទាំ ព្យាបាលកុមារ អោយបានល្អត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធិភាព។ លើសពីនេះទៅទៀត សមាគមគ្រូពេទ្យកុមារកម្ពុជារៀបចំសន្និសីទស្តីពី “បច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារលើកទី៩” ក្នុងគោលបំណង ដើម្បីផ្តល់នូវវេទិកាដល់គ្រូ ពេទ្យព្យាបាលកុមារទូទាំងប្រទេស បានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្តល់នូវ ចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារទាំងនេះ ដើម្បីឱ្យសិក្ខាកាមទាំងអស់អាចទាញយកនូវសារៈសំខាន់ សម្រាប់ប្រើជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        66
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        155
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm