សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ស្នើពុទ្ធសាសនិកជនចូលរួមឲ្យបានផុលផុស ក្នុងសកម្មភាពពុទ្ធសាសនា ដើម្បីឲ្យកាន់តែរីកចម្រើននៅកម្ពុជា

2024/08/11 01:17:39 pm        167

ភ្នំពេញ ៖ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះសមាជិកអធិបតីកិត្តិយសពុទ្ធិកសមាគមកម្ពុជរដ្ឋ មានសង្ឃដីកាស្នើដល់ពុទ្ធសាសនិកជនចូលរួមឲ្យបានផុលផុស ក្នុងសកម្មភាពពុទ្ធសាសនា ដើម្បីឲ្យពុទ្ធសាសនា កាន់តែរីកចម្រើននៅកម្ពុជា និងមានសន្តិភាពផ្លូវចិត្ត។ 

​ការថ្លែងរបស់សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន យ៉ាងដូច្នេះក្នុងឱកាសនិមន្តជាព្រះអធិបតីភាព បើកវេទិកា សាសនាសន្តិភាពផ្លូវចិត្ត, នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដែលវេទិកានេះ ត្រូវបានធ្វើឡើងដើម្បីចូលរួមលើកស្ទួយការអប់រំផ្លូវចិត្តរបស់មនុស្សទូទៅ តាមរយៈព្រះពុទ្ធោវាទ ដែលជាមាគ៌ាដ៏សំខាន់របស់ព្រះពុទ្ធសាសនា។

នាឱកាសនោះ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន បានមានសង្ឃដីកាលើកឡើងពីប្រវត្តិរបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលជាស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញណោ)។ បន្ទាប់ពី ត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ១៩៥២ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានធ្វើសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ជាពិសេសបានបណ្តុះបណ្តាលធនធានព្រះសង្ឃ ជួយឧបត្ថម្ភវិស័យសង្គមកិច្ច សុខមាលភាពរបស់ ព្រះសង្ឃ ប្រជាពលរដ្ឋបានផ្សព្វផ្សាយពុទ្ធឱវាទនៃព្រះពុទ្ធបរមគ្រូយ៉ាងទូលំទូលាយ ពេលនោះ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ ទំនុកបំរុង វិស័យព្រះពុទ្ធសាសនានិងសង្គមជាតិ។ ជាមួយគ្នានេះ សន្តិភាពផ្លូវចិត្តនេះ មិនត្រឹមតែធ្វើឲ្យយើងរស់នៅជាមួយគ្នា ដោយសន្តិភាពទេ តែជាការធ្វើឲ្យយើងអភិវឌ្ឍខ្លួន និងសង្គមគ្រួសារឲ្យបានរីកចម្រើន។ ទោះមានរឿងអ្វីក៏ដោយ បើចិត្តមិនសប្បាយហើយ អ្វីៗក្នុងខ្លួន ខ្មៅទាំងអស់។ បន្ថែមពីលើនេះ សម្តេចព្រះពុទ្ធជ័យមុនី ក៏បានលើកឡើងពីសកម្មភាពបាតុកម្មនៅប្រទេសបង់ក្លាដែស ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនាដែរ ដែលកើតឡើងដោយសារគ្មានសន្តិភាពផ្លូវចិត្ត។ ចុងក្រោយ អ្នកជោគជ័យរឿងបាតុកម្ម គ្មានសល់អ្វីទេ ក្រៅពីគំនរផេះផង់របស់អគារ និងផ្ទះសម្បែង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា។

សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានមានសង្ឃដីកាលើកឡើងថា នៅតាមបណ្តាញសង្គម អាត្មាបានឃើញមានសកម្មភាពនៅបង់ក្លាដែស ដែលជាប្រទេសកាន់ពុទ្ធសាសនាដូចគ្នា។ អាត្មាឃើញ អ្នកធ្វើបាតុកម្មបានជោគជ័យហើយ តែគ្មានសល់អ្វីទេ។ សូម្បីកង់កញ្ចាស់មួយ ក៏ដុតចោលដែរ។ មិនខុសពីឆ្នាំ១៩៧៥ ឮតែថាឈ្នះហើយៗ តែចុងក្រោយរត់ចេញពីផ្ទះអស់រលីង។ នេះហើយជាវិនាសកម្មកើតឡើង។ អីចឹងហើយ កត្តាសន្តិភាពផ្លូវចិត្តនេះ យើងសង្ឃឹមថា មនុស្សយើងមុននឹងធ្វើអ្វីៗ នឹងគិតគូខ្លាំង។ 

ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានសង្ឃដីកាថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាអង្គការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌នៅក្នុងសង្គមពុទ្ធសាសនិកកម្ពុជា។ សមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាតាំងពីដើមមក។ជាពិសេសនោះគឺមានព្រះមហាក្សត្រ និងព្រះមហាក្សត្រីយ៍ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏ទ្រង់សព្វព្រះរាជហឫទ័យ យាងប្រថាប់ជាព្រះរាជាធិបតីកិត្តិយសនៃសមាគមនេះ ជាដរាបរៀងមក៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am