មន្រ្តីជាន់ខ្ពស់បង់ក្លាដែស ពីររូបបានលាលែងពីដំណែង ជុំវិញការតវ៉ាដ៏តានតឹង

2024/08/11 10:25:16 pm        56


ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ (១០ សីហា) ថា ប្រធានតុលាការកំពូល និងទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសបង់ក្លាដែស បានលាលែងពីដំណែង ខណៈការតវ៉ារបស់និស្សិត ដែលបង្ខំឱ្យនាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) លាលែងពីតំណែង និងរត់ភៀសខ្លួន បានពង្រីកដើម្បីកំណត់គោលដៅលើមន្ត្រីជាច្រើនទៀតដែលត្រូវបានតែងតាំងក្នុងអំឡុងពេលលោកស្រីកាន់តំណែង។

ទីប្រឹក្សាក្រសួងយុត្តិធម៌ លោក អាសីហ្វ ណាសរ៉ុល (Asif Nazrul) បាននិយាយនៅក្នុងការបង្ហោះវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុកថា ប្រធានតុលាការ លោក អូបៃឌុល ហាសាន (Obaidul Hassan) បានលាលែងពីតំណែង បន្ទាប់ពីនិសិ្សតបានព្រមានលោកពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើលោកមិនធ្វើបែបនោះ។ លោក Nazrul ដែលជាទីប្រឹក្សានៅក្នុងរដ្ឋាភិបាលចាំផ្ទះថ្មី បានជំរុញឱ្យក្រុមអ្នកតវ៉ារក្សាសន្តិភាព។

ទីប្រឹក្សាក្រសួងហិរញ្ញវត្ថុ លោក សាលេហ៊ូឌីន អាម៉េដ (Salehuddin Ahmed) បានប្រាប់អ្នកយកព័ត៌មាន លោក អាបឌួ រូហ្វ តាលូកឌើ (Abdur Rouf Talukder) ទេសាភិបាលធនាគារបង់ក្លាដែស ក៏បានលាលែងពីតំណែងផងដែរ ប៉ុន្តែការលាលែងនេះមិនទាន់ត្រូវបានទទួលយកទេ ដោយសារភាពសំខាន់នៃមុខតំណែងរបស់លោក។ ប៉ុន្មានថ្ងៃមុននោះ ទេសាភិបាលរងចំនួនបួនរូបត្រូវបានបង្ខំឱ្យលាលែងពីតំណែង បន្ទាប់ពីមន្ត្រីធនាគារប្រហែល ៣០០ទៅ ៤០០នាក់ បានតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាជាអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់។

សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ដាកា (Dhaka) លោក ម៉ាកស៊ូដ កាម៉ាល់ (ASM Maksud Kamal) ក៏បានលាលែងពីតំណែងផងដែរ។ សាកលវិទ្យាល័យនេះគឺជាចំណុចកណ្តាលនៃការតវ៉ាដ៏ហិង្សានៅក្នុងខែកក្កដា ប្រឆាំងនឹងកូតាការងាររបស់រដ្ឋាភិបាល ដែលបានសម្លាប់មនុស្សរាប់រយនាក់ មុនពេលក្លាយជាយុទ្ធនាការទម្លាក់តំណែងលោកស្រី Hasina៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm